ពិធីបុណ្យសពសម្រាប់ជនរងគ្រោះ៣០០នាក់ស្លាប់ដោយសារការរញ្ជួយដី ដែលបានវាយប្រហារលើស្រុក Zindajan ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរៀបចំឡើងកាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីក្រុមមន្ត្រីតាលីបង់។
មនុស្សជាង៣០០នាក់បានស្លាប់ នៅក្នុងភូមិ Siah Aab នៃស្រុក Zinda Jan ដែលភាគច្រើនជាកុមារ និងមនុស្សចាស់។ មនុស្សប្រមាណ១.៦០០នាក់បានរស់នៅក្នុងភូមិនេះ។

រញ្ជួយដី ដែលបានវាយប្រហារនៅម៉ោងប្រមាណ១១ ព្រឹកម៉ោងក្រុងតំបន់ ដែលបានកើតឡើងដោយការរញ្ជួយខ្លាំងចំនួន៨លើក និងបានវាយប្រហារតំបន់ដែលពិបាកទៅដល់ ចម្ងាយ៣០គីឡូម៉ែត្រ ភាគពាយព្យ ទីរួមខេត្តHerat បណ្តាលឲ្យលំនៅឋានជាច្រើនខ្នងនៅក្នុងភូមិ បាក់រលំ ហើយពលរដ្ឋ បានរត់មកលើដងផ្លូវ។
រដ្ឋបាលក្រុមតាលីបង់ និយាយថា មនុស្សជាង២.៤០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការរញ្ជួយដីនេះ ដែលស្ថិតក្នុងចំណោមប្រទេសមានអ្នកស្លាប់ច្រើនបំផុតនៅលើពិភពលោក នៅឆ្នាំនេះ បន្ទាប់ពីរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី ដែលត្រូវបានប៉ាន់ប្រមាណថាមនុស្ស៥០.០០០បានស្លាប់ក្នុងប្រទេសទាំងពីរនេះ។
