រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភាគី​អាមេរិក​ ទៅ​មើល​តំបន់​មួយ​ចំនួន​នៅ​សមុទ្រ​រាម ​ដើម្បី​ជម្រះ​មន្ទិល ដែល​​ចោទ​កម្ពុជា​ថា ​ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​ចិន

2021/06/03 06:12:50 pm        459

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា ​ឬ​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ទៅ​ពិនិត្យ​តំបន់​មួយ​ចំនួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ដែល​ជា​ទីកន្លែង​អាមេរិក​បាន​ចោទ​កម្ពុជា​ថា ​ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​ចិន​នោះ​។

ថ្លែងប្រាប់​ទូរទស្សន៍​BTV​ តាមរយៈ​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​បាន​លើកឡើងថា​ ក្រោយពី​មានការ​ឯកភាព​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​ ក្រសួងការពារជាតិ ​បានសម្រេច​ឲ្យ​ខាង​ភាគី​អាមេរិក​ចុះ​ត្រួតពិនិត្យ​កន្លែង​មួយ​ចំនួន​នៅក្នុង​មូលដ្ឋាន​សមុទ្រ​រាម ​ដែល​គេ​បាន​ចោទប្រកាន់​កម្ពុជា​ម្តង​ហើយ​ ម្តង​ទៀតថា ​កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន ​ដាក់​មូលដ្ឋាន​នៅ​ទីនោះ​។​ តែ​យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​ថា​ ភាគី​អាមេរិក​នឹង​ទៅ​មើល​ពេលណា​នោះទេ ​ខណៈ​ភាគី​អាមេរិក​ កំពុង​ធ្វើសំណើ​មក​កម្ពុជា​នោះ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា​«​យើង​មិនបាន​ហាមប្រាម​ក្នុង​ការ​ស្នើសុំ​របស់​អាមេរិក​ទេ ​ហើយ​គេ​ជា​អ្នកចោទ​យើង​ខ្លួនឯង​។ គេ​លើក​គេ​ដាក់​អ្វី​ក៏​ខ្លួនឯង​ ដូច្នេះ​ដើម្បី​ឲ្យ​អស់​សង្ស័យ ​យើង​អនុញ្ញាត​ឲ្យ​គេ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ ប៉ុន្តែ​មិនមែន​ឲ្យ​ត្រួត​គ្រប់​ទីកន្លែង​ស្រេច​តែ​ចិត្ត​គេ​ចង់បាន​នោះទេ​ ធម្មតា​កន្លែង​កងទ័ព​ នៃ​ប្រទេស​នីមួយៗ​មិន​ចេះតែ​បង្ហាញ​ផ្ដេសផ្ដាស​នោះឡើយ ហើយ​ការ​ចុះពិនិត្យ​នេះ​ គឺ​យើង​បាន​កំណត់​ច្បាស់លាស់ ​ពោល​គឺ​ឲ្យ​ចំ​កន្លែង​ដែល​គេ​សង្ស័យ​យើង​តែប៉ុណ្ណោះ​»​។

ប្រមុខ​ការ​ពារជាតិ​រូបនេះ ​បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ទៀតថា​ នាពេលនេះ ​ក្រុមការងារ​ក្រសួង​ការពារជាតិ​កម្ពុ​ជា​ និង​ក្រុមការងារ​របស់​ភាគី​អាមេរិក​ កំពុង​ធ្វើ​កិច្ច​ការងារ​ទាំងនេះហើយ ​ដូច្នេះ​វា​នឹង​ដំណើរការ​ពេល​ឆាប់​នេះ ​ដើម្បី​ជម្រះ​ឲ្យ​អស់​មន្ទិលសង្ស័យ​ និង​ឲ្យ​គេ​អស់ចិត្ត​កុំ​ឲ្យ​ពួកគេ​ចេះតែ​ចោទ​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ​ឥតឈប់ឈរ​នោះ​។

សូមបញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ភាគី​អាមេរិក​ចូល​មើល​តំបន់​មួយ​ចំនួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​របស់​កម្ពុជា​នេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី Wendy Ruth Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ពិនិត្យមើល​កំពង់ផែ​នេះ​ ក្នុងពេល​ជំនួប​ជាមួយ​សម្តេច ​ក្នុងអំឡុង​ពេលដែល​ លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា ​នាពេល​កន្លងទៅ​នេះ​៕

​អត្ថបទ​ ៖ បាន ចក់​ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm