ពលរដ្ឋ​រស់នៅ​ខណ្ឌដង្កោ ដែល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ផ្តើម​សម្អាតផ្ទះ សម្បែង ក្រោយ​ទឹក​បន្ត​ស្រក​

2021/04/27 09:59:58 am        28

ភ្នំពេញ៖ បន្ទាប់ពី​អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ​មាន​ការវិវឌ្ឍន៍​ប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅក្នុង​ខណ្ឌដង្កោ​ដែល​រង​ការ​ជន់​លិច​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ សាលារៀន វត្ត​អារាម​នោះ នៅ​ថ្ងៃនេះ ​បាននាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន​ ដើម្បី​សម្អាតផ្ទះ​សម្បែង​ក្រោយពី​ទឹកជំនន់​នេះ​បាន​បន្ត​ស្រក​ចុះ​។

​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ​ដែល​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​រង​ការ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​មកពី​ផ្នែក​ខាងលើ ​នៃ​ខេត្ត​កំពង់ស្ពឺ ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ សាលារៀន វត្ត​អារាម និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​រង​ការ​ជន់​លិច​រហូត​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។

​​​ដោយឡែក​នៅ​ថ្ងៃនេះ ​ក្រោយ​អាកាសធាតុ​មិនមាន​ភ្លៀង​បង្អុ​ល​ធ្លាក់ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខណ្ឌដង្កោ​បាន​បន្ត​ស្រក​ចុះ​ផ្នែក​ខ្លះ នៃ​ខណ្ឌ​មួយ​នេះ​រួមមាន សង្កាត់​គយ​ន​យ សង្កាត់​ទៀន សង្កាត់​រលួស និង​សង្កាត់​ស្ពានថ្ម ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាននាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន ដើម្បី​បោសសម្អាត លំនៅដ្ឋាន ជា​បន្តបន្ទាប់​។

​​បើទោះបីជា ស្ថានភាព​ទឹក​ជន​ន់​ក្នុង​ខណ្ឌដង្កោ​បាន​បន្ត​ស្រក​ចុះ​ក្តី ប៉ុន្តែ​ក្រុម​អន្តរាគមន៍​ជួយសង្គ្រោះ​ពី​បណ្តា​អង្គភាព​ចម្រុះ​នៅតែ​បន្ត​មាន​វត្ត​មាននៅ​ទីតាំង​នៃ​ទីបញ្ជាការ​ស្រាល​ដដែល ដើម្បី​ជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​រហូតដល់​ស្ថានភាព​ទឹកបាន​ស្រក​ទាំងស្រុង​។

​ ​សូម​ជម្រាបជូន​ថា ក្រោយ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ការប៉ះពាល់​ដល់​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​នាំយក​នូវ​អំណោយ ចែកជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ក្នុង​ខណ្ឌដង្កោ​ប្រមាណ​រាប់ពាន់​គ្រួសារ​ផងដែរ​៕​ ​អត្ថបទ​៖ ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm