នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទំនង​ជា​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​កំណត់​ បន្ទាប់ពី​ព្រឹត្តិការណ៍​អូឡាំពិក​

2021/06/03 06:22:21 pm        102

ជប៉ុន៖ សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​មួយ​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga ទំនងជា​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​មុន​កំណត់ បន្ទាប់ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ និង​កីឡា​ជន​ពិការ​ទីក្រុង​តូ​ក្យូ។

​កាសែត​អាសា​ហ៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សំអាង​លើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​កញ្ចប់​ថវិកា​សេដ្ឋកិច្ច​ថ្មី​មួយ មុន​ពេល​ការបោះឆ្នោត​មុន​អាណត្តិ​ដែល​ត្រូវ​បាន​រំពឹង​ទុក។​ យោង​តាម​សេចក្ដី​រាយការណ៍​សារព័ត៌មាន​នានា លោក Suga បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ពុធ ជាមួយ​ដៃគូ​ក្រុម​បក្ស​ម​ច្រុះ​កាន់អំណាច​របស់​លោក​ថា ​នឹង​មិន​ពន្យារពេល​បើក​សម័យប្រជុំ​សភា​នា​ពេល​បច្ចុប្បន្ន​ទេ ទាំង​ដែល​ពេលវេលា​ថ្ងៃ​កំណត់​ទី​១៦​ ខែ​មិថុនា​ខិតចូល​មកដល់​។​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ភ្លាមៗ​ តាម​ការ​ស្នើសុំ​សេចក្ដី​អត្ថាធិប្បាយ​របស់​សារព័ត៌មានអាសា​ហ៊ី​នៅឡើយ​ទេ​។ ​លោក Suga បាន​ថ្លែង​ថា លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ​លើ​ការ​ទប់​ទល់នឹង​ជំងឺ​រាតត្បាត​សកល ហើយ​ប្រទេស​ជប៉ុន​នឹងនៅតែ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិកដដែល​ ដោយមាន​វិធានការ​តឹងរ៉ឹង​បង្ការ​ការ​ឆ្លង​ជំងឺ​ COVID-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm