CAMSOC តែងតាំង​វេជ្ជបណ្ឌិត សុក សារឿន ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ភីង

2021/06/03 06:28:16 pm        130

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ប្រកាស​តែងតាំង​លោក​ព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ភីង ជំនួស​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ដែល​បាន​ទទួល​មរណភាពដោយសារ​រោគាពាធ និង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លងទៅ។​

​ពិធី​ប្រកាស និង​តែងតាំង​លោក​ព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ភីងរបស់​គណៈកម្មាធិការ​ជាតិ CAMSOC នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា ការតែងតាំង​ក្បាលម៉ាស៊ីន​ថ្មី នៃ​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ភីង​នេះ គឺ​ដើម្បី​ជំរុញ​ការងារ​វេជ្ជសាស្ត្រ​កីឡា និង​ជួយ​ដល់​ការងារ​ថែរក្សា​សុខភាព​កីឡាករ​-​កីឡា​ការិនី​ត្រៀម​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។

​​គួរ​បញ្ជាក់​ថា ការតែងតាំង និង​ផ្លាស់ប្ដូរ​សមាសភាព​គណៈ​កម្ម​ការ​វេជ្ជសាស្ត្រ និង​ដូ​ភីង​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC ធ្វើឡើង​ក្រោយ​មានការ​សម្រេច​របស់​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​កន្លងទៅ ដោយ​តែងតាំង​លោក​ព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ជា​ប្រធាន​គណៈកម្មការ​នេះ បន្ទាប់ពី​មើល​ឃើញ​ថា លោក​គឺជា​វេជ្ជបណ្ឌិត​ដែល​មាន​ចំណេះ​ជំនាញ​ច្រើន ​ពាក់ព័ន្ធ​នឹង​វេជ្ជសាស្ត្រ​កីឡា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm