ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កើតចេញពីជម្លោះចាក់ឬសយ៉ាងជ្រៅដែលពុំបានដោះស្រាយកាលពីអតីតកាល

2023/10/10 08:58:27 pm        463

ការវាយប្រហារមួយទៅលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីចុងសប្តាហ៍ បាននាំមកនូវចំណាប់អារម្មណ៍ជាថ្មីចំពោះបញ្ហាជាប្រវត្តិសាស្ត្រមួយនេះ។ មជ្ឈិមបូព៌ាបានជាប់គាំងក្នុងជម្លោះអស់ជាច្រើនទស្សវត្សមកហើយ ជាមួយនឹងការវាយប្រហារចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សស្លាប់ជាង ១.៥០០នាក់សម្រាប់ភាគីទាំងពីរ។

មនុស្សរាប់ពាន់នាក់ទៀតបានរងរបួស បន្ទាប់ពីក្រុមហាម៉ាស បានបើកការលុកលុយចេញពីតំបន់ហ្គាហ្សាលើប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍។ ខណៈកំណើននៃអំពើហិង្សានេះមានលក្ខណៈថ្មី ប៉ុន្តែវាគ្រាន់តែជាការផ្ទុះឡើងវិញថ្មីបំផុត ពីជម្លោះកាលពីអតីតកាលដែលមិនបានដោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះប៉ុណ្ណោះ។

តំបន់ហ្កាហ្សា ស្រ្ទីប (Gaza strip) និងតំបន់វែស ប៊ែង (West Bank) ជាផ្ទះសម្រាប់ប្រជាជនជាង ២លាននាក់ ហើយត្រូវបានគេស្គាល់ថាជាទឹកដីប៉ាឡេស្ទីន។ តំបន់ទាំងពីរនេះ រួមជាមួយនឹងប្រទេសអ៊ីស្រាអែលទាំងមូល គឺជាអ្វីដែលជនជាតិប៉ាឡេស្ទីនបានកំណត់ថា ជាទឺកដីប៉ាឡេស្ទីនអស់រយៈពេលជាង២.០០០ឆ្នាំមកហើយ។ ប៉ុន្តែការទាមទាររបស់ជនជាតិជ្វីហ្វក៏លាតសន្ធឹងទៅឆ្ងាយផងដែរ នៅពេលដែលពួកគេត្រូវបាននិរទេសចេញពីទឹកដីដែលពួកគេកំណត់ថា ជាស្រុកកំណើតដូនតារបស់ពួកគេ។

រដ្ឋអ៊ីស្រាអែលត្រូវបានប្រកាសឡើងនៅឆ្នាំ១៩៤៨ ប៉ុន្តែក្រុមជនជាតិប៉ាឡេស្ទីនជឿថា ទឹកដីនោះត្រូវបានពួកគេលួចយកប៉ុណ្ណោះ។ អ៊ីស្រាអែលបានកាន់កាប់តំបន់វែស ប៊ែង និងតំបន់ហ្កាហ្សា ដោយខុសច្បាប់ ដែលនាំឱ្យមានការបះបោរ និងការចោទប្រកាន់ទាំងពីរភាគី អំពីការរំលោភសិទ្ធិមនុស្ស។

កិច្ចព្រមព្រៀងដៃគូរវាងភាគីទាំងពីរ ឈ្មោះថា Oslo ក្នុងឆ្នាំ១៩៩៣ បានផ្តល់ក្តីសង្ឃឹមក្រោមកិច្ចព្រមព្រៀងរដ្ឋពីរ ប៉ុន្តែការប្រយុទ្ធនៅតែបន្ត។ ក្រុមហាម៉ាស បានកាន់កាប់តំបន់ហ្គាហ្សាឡើងវិញក្នុងឆ្នាំ២០០៥ ហើយអំពើហិង្សានៅតែបន្តជាមួយនឹងការវាយប្រហារជាង៧៥៨ដង លើប្រជាជនប៉ាឡេស្ទីនដោយអ្នកតាំងលំនៅរបស់អ៊ីស្រាអែល។

កាលពីថ្ងៃសៅរ៍ ខែតុលា ឆ្នាំនេះ ក្រុមហាម៉ាស ដែលគាំទ្រដោយស៊ីរី លីបង់ និងអ៊ីរ៉ង់ បានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែល ហើយជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារបកទៅវិញ។

អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់នៃក្រុមហាម៉ាស បានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ប៉ុន្តែក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានលើកសរសើរការវាយប្រហារមួយនេះ។ មានការព្រួយបារម្ភអំពីជម្លោះកាន់តែទូលំទូលាយរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាម ហេសបូឡា របស់ប្រទេសលីបង់ ដែលជាភាគីប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ផងដែរ ដោយក្រុមនេះបានបើកការវាយប្រហារដោយកាំភ្លើងធំសងសឹកលើអ៊ីស្រាអែលបន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកបីនាក់របស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm