ប្រធានសហព័ន្ធកីឡាប្រណាំងយានយន្តលោក Mohammed Ben Sulayem បានឱ្យដឹងថា លោកស្វាគមន៍ចំពោះការបង្កើនឱ្យមានក្រុមប្រណាំង F1 ច្រើនជាងនេះ តែត្រូវកាត់បន្ថយចំនួនប្រកួតក្នុងរដូវកាល។
ការលើកបែបនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Formula One លើទឹកដីកាតាកាលពីថ្ងៃអាទិត្យ ស្របពេលដែល F1 អាចនឹងមានវត្តមានក្រុមបន្ថែមទៀតនៅឆ្នាំក្រោយគឺក្រុម General Motor’s Cadillac របស់អតីតកីឡាករ F1, Michael Andretti។

FIA ទើបបានប្រកាសកាលពីសប្តាហ៍មុន ពីការយល់ព្រមសំណើចូលរួមប្រកួតរបស់ General Motor’s Cadillac តែត្រូវឆ្លងកាត់ការពិភាក្សាបន្ថែមទៀត។
មិនត្រឹមតែប៉ុននេះទេ FIA មានគោលដៅដល់ ១២ ក្រុមប្រសិនបើអាចទៅរួច។
បច្ចុប្បន្ន F1 មានត្រឹម ១០ ក្រុម និងប្រកួតសរុប ២២ ទីលាន ខណៈរដូវកាលក្រោយ ប្រសិនបើអ្វីៗអាចសំរេចទាន់ គេនឹងឃើញមានដល់ ១១ ក្រុមចូលរួម តែការប្រកួតសរុបកើនឡើងដល់ ២៤ ទីលាន៕ អត្ថបទ៖នាង សុភាវុធ
