ប្រធានាធិបតីប៉ាឡេស្ទីនស្នើសុំUNឲ្យជួយបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា

2023/10/10 10:27:38 pm        66

ប៉ាឡេស្ទីន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាខ្មូត អាបាស(Mahmoud Abbas) បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ជួយបញ្ឈប់ «ការឈ្លានពានរបស់អ៊ីស្រា  អែល»នៅក្នុងតំបន់ហ្គាហ្សា។  

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការUN លោក អង់់តូញ៉ូ ហ្គុយតឺរេស (Antonio Guterres) លោកអាបាស បានស្នើឲ្យអង្គការសហប្រជាជាតិ«អន្តរាគមន៍ភ្លាមៗ» ដើម្បីបញ្ឈប់«ការឈ្លានពានរបស់អ៊ីស្រាអែល»ដែលកំពុងតែបន្តនេះ។ 

សារព័ត៌មាន WAFA បានរាយការណ៍ថា លោកអាបាស បានស្នើដល់លោកហ្គុយតឺរេស និងអង្គការសហប្រជាជាតិឲ្យ«អនុវត្តភារកិច្ចរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយភាពស្របច្បាប់អន្តរជាតិ និងផ្តល់ការការពារអន្តរជាតិដល់ប្រជាជនប៉ាឡេស្ទីន»។ 

សំណើរបស់លោកអាបាស ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានបញ្ជាឲ្យ «ឡោមព័ទ្ធទាំងស្រុង»លើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែល បង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ ដែលបានបើកការលុកលុយយ៉ាងសាហាវចូលទៅក្នុងអ៊ីស្រាអែលកាល  ពីចុងសប្តាហ៍មុន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក លោក យ៉ូអាវ ហ្គាឡែន (Yoav Gallant) បានប្តេជ្ញាបញ្ឈប់ការផ្គត់ផ្គង់ស្បៀងអាហារ អគ្គិសនី និងទឹកដល់តំបន់ហ្គាហ្សា ដោយបាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃចន្ទថា ប្រទេសជាតិកំពុងមានសង្រ្គាមជាមួយ«សត្វមនុស្ស»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm