
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បាននិយាយនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលរបស់លោក សូមថ្កោលទោសទាំងស្រុងចំពោះការវាយប្រហារមកលើអ៊ីស្រាអែល ដោយក្រុមជីវពលអ៊ីស្លាមហាម៉ាស់ ។
អំឡុងសន្និសិទសារព័ត៌មាននៅទីក្រុងតូក្យូ លោក Matsuno និយាយថា ការវាយប្រហារមកលើជនស៊ីវិលគ្មានកំហុស មិនអាចរាប់ជាសុចរិតភាពបាននោះទេ ។
លោកបន្តថា មាននូវសេចក្តីរាយការណ៍ជាច្រើនពីការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋជប៉ុន បង្កឡើងដោយសារជម្លោះមួយនេះ ។
លោកនិយាយទៀតថា ពាក់ព័ន្ធនឹងការវាយប្រហារកាលពីពេលកន្លងទៅ ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស់ ពិសេសគឺការរវាយប្រហារ និងចាប់ពង្រាត់មកលើជនស៊ីវិលស្លូតត្រង់ ដែលមិនអាចចាត់ចូលថាជាអំពើសុចរិត ទោះក្នុងហេតុផលណាក៏ដោយនោះ ជប៉ុនសូមធ្វើការថ្កោលទោសទាំងស្រុង ។
លោក Matsuno បានបញ្ជាក់ទៀតថា មកទល់នឹងពេលនេះ ពួកយើងពុំទាន់ទទួលបានព័ត៌មានណាមួយថាពលរដ្ឋជប៉ុន បានបាត់បង់អាយុជីវិតនោះទេ ៕