ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកព្រមានអ៊ីរ៉ង់កុំចូលពាក់ព័ន្ធក្នុងវិបត្តិអ៊ីស្រាអែល

2023/10/10 06:05:00 pm        126

ឧត្តមសេនីយ៍ជន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) បានព្រមានអ៊ីរ៉ង់កុំឲ្យចូលរួមក្នុងវិបត្តិ នៅប្រទេសអ៊ីស្រាអែល ហើយបាននិយាយថា លោកមិនចង់ឲ្យជម្លោះកាន់តែរីករាលដាលនោះទេ ខណៈដែលក្រុមប្រដាប់អាវុធលីបង់ Hezbollah បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅចូលទៅភាគខាងជើងអ៊ីស្រាអែល។

សេតវិមាន នៅព្រឹកថ្ងៃចន្ទនោះ បាននិយាយថា អ៊ីរ៉ង់មានការពាក់ព័ន្ធដោយខុសច្បាប់ បើទោះបីជាសហរដ្ឋអាមេរិក មិនមានព័ត៌មានសម្ងាត់ ឬភ័ស្តុតាង ដែលចង្អុលបង្ហាញពីការចូលរួមដោយផ្ទាល់របស់អ៊ីរ៉ង់ ក្នុងការវាយប្រហារ នៅអ៊ីស្រាអែល ដោយក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាសក៏ដោយ។

នៅពេលត្រូវបានសួរថា តើសាររបស់លោកសម្រាប់អ៊ីរ៉ង់ គឺជាអ្វី ឧត្តមសេនីយ៍លោក Charles Q. Brown ដែលជាប្រធាននៃអគ្គសេនាធិការចម្រុះ បាននិយាយថា «កុំមានការពាក់ព័ន្ធឲ្យសោះ»។

ការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើលីបង់ បានសម្លាប់ក្រុមសកម្មប្រយុទ្ធ Hezbollah យ៉ាងហោចណាស់ ៣នាក់ កាលពីថ្ងៃចន្ទ ហើយអ៊ីស្រាអែលបាននិយាយថា មន្ត្រីរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់ អំឡុងការវាយឆ្មក់ឆ្លងព្រំដែន នៅមុននោះ ដែលត្រូវបានអះអាងដោយប៉ាឡេស្ទីននៅក្នុងប្រទេសលីបង់ថា ជាស្នាដៃរបស់ខ្លួន។

អំពើហិង្សាឆ្លងព្រំដែនបានបង្ហាញឲ្យឃើញការរីករាលដាលយ៉ាងខ្លាំងក្លានៃជម្លោះ រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា រហូតទៅដល់ព្រំដែនអ៊ីស្រាអែល-លីបង់ភាគខាងជើងបន្ថែមទៀត។ ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលមួយខែ នៅក្នុងឆ្នាំ២០០៦៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am