ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែស កើនឡើងជិត ១.១០០នាក់

2023/10/11 01:09:08 am        60

ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លាដែស រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ កើនឡើងដល់ជិត១.១០០ នាក់ ក្នុងពេលមានការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺឆ្លងតាមសត្វមូស។

រដ្ឋាភិបាលបង់ក្លាដែស កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ១០ នាក់បន្ថែមទៀត ដោយសារជំងឺគ្រុនឈាម នាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសចាប់តាំងពីខែមករា កើនឡើងដល់ ១.០៩៦នាក់។

យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព (DGHS) ក្រោមក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់រួមមាន ១០៧នាក់នៅក្នុងខែតុលា ៣៩៦នាក់នៅក្នុងខែកញ្ញា ៣៤២នាក់នៅក្នុងខែសីហា និង ២០៤នាក់ នៅក្នុងខែកក្កដា។

យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព(DGHS) បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែតុលា ករណីជំងឺគ្រុនឈាមចំនួន ២២.៨១៨ករណីបន្ថែមទៀត ត្រូវបានកត់ត្រា បន្ទាប់ពីមនុស្ស ៧៩.៥៩៩នាក់ បានឆ្លងកាលពីខែមុន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានសេវាសុខភាព បានបង្ហាញថា ករណីជំងឺគ្រុនឈាមថ្មីសរុបចំនួន ២.៦៦០ករណី រួមទាំង ៦៤៩ករណីនៅក្នុងទីក្រុង Dhaka ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោង រហូតដល់ម៉ោង ៨:០០នាទីព្រឹក ម៉ោងក្នុងតំបន់កាលពីថ្ងៃចន្ទ។

ចំនួនករណីជំងឺគ្រុនឈាមសរុប ដែលបានរាយការណ៍ចាប់តាំងពីដើមខែមករា ឡើងដល់ ២២៦.២២៤ករណី។ 

ជំងឺគ្រុនឈាម គឺជាជំងឺត្រូពិកឆ្លងតាមរយៈមូសខ្លា ដែលបង្កឡើងជាវីរុសគ្រុនឈាម។ រោគសញ្ញាអាចរួមមានគ្រុនក្តៅខ្លាំង ឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ និងមានកន្ទួលនៅលើស្បែក។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm