
បណ្ដាមេដឹកនាំអូស្ត្រាលី បានរិះគន់ក្រុមបាតុករ ដែលគាំទ្រប៉ាឡេស្ទីន នៅថ្ងៃអង្គារ (ទី១០ ខែតុលា) នេះ បន្ទាប់ពីវីដេអូជាច្រើននៃការស្រែកប្រឆាំងនឹងពួកជ្វីហ្វ នៅកន្លែងជួបជុំនេះ បានលេចឡើងនៅលើបណ្ដាញសង្គម។
ក្រុមបាតុករបាននាំគ្នាដើរដង្ហែទៅកាន់មជ្ឈមណ្ឌល Sydney Opera House កាលពីយប់ថ្ងៃចន្ទ (ទី៩ ខែតុលា) ហើយបានសម្តែងការខឹងសម្បា ចំពោះការសម្រេចរបស់រដ្ឋាភិបាលប្រចាំរដ្ឋ New South Wales ដែលបំពាក់ភ្លើងបំភ្លឺទូក Sydney Opera House ក្នុងពណ៌ខៀវ និងស ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ីស្រាអែល។
វីដេអូជាច្រើន ដែលមិនត្រូវបានបញ្ជាក់អះអាង នៅលើបណ្ដាញសង្គម បង្ហាញពីបាតុករមួយចំនួន ដែលស្រែកពាក្យអសុរោះថា «ជនជាតិជ្វីហ្វដ៏សែនអាក្រក់» នៅមុខមជ្ឈមណ្ឌល Sydney Opera House។
អ្នករៀបចំបាតុកម្ម ដែលឲ្យឈ្មោះថា Palestine Action Group Sydney បានថ្កោលទោសការស្រែកប្រឆាំងនេះ ក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈបណ្ដាញសង្គម Facebook ដោយនិយាយថា ការស្រែកនេះត្រូវបានធ្វើឡើងដោយ «អ្នកចូលរួមប្រឆាំងដ៏អាក្រក់មួយក្ដាប់តូច» ដែលត្រូវបានស្នើឲ្យចាកចេញពីការជួបជុំនោះ៕