
ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅថ្ងៃអង្គារ (ទី១០ ខែតុលា) នេះ បានចេញផ្សាយសៀវភៅមួយ ដែលមានចំណងជើងថា «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬផ្លូវមួយខ្សែក្រវាត់មួយ (BRI) ដែលជាសសរស្តម្ភដ៏សំខាន់របស់សហគមន៍សកលនៃការមានអនាគតរួមគ្នា»។
សៀវភៅសនេះ នឹងផ្តល់ឲ្យសហគមន៍អន្តរជាតិនូវការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជួយសម្រួលដល់កិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ នៅក្រោមគំនិតផ្ដួចផ្ដើមនេះ ហើយចុងក្រោយ ផ្តល់អត្ថប្រយោជន៍ដល់បណ្ដាប្រទេសនានា និងប្រជាជនកាន់តែច្រើនបន្ថែមទៀត។
ចាប់តាំងពីការចាប់ផ្តើមដាក់ចេញ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានវិវឌ្ឍពីគំនិតទៅជាសកម្មភាព ពីចក្ខុវិស័យទៅជាការពិត និងពីក្របខ័ណ្ឌទូទៅទៅជាគម្រោងជាក់ស្តែង។ គម្រោងនេះត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិទាំងជាប្រយោជន៍សាធារណៈ និងជាវេទិកាសហប្រតិបត្តិការ។
សៀវភៅសនេះ បានលើកឡើងថា គំនិតនេះក៏បានបើកផ្លូវថ្មីមួយ សម្រាប់មនុស្សជាតិទាំងអស់ ដើម្បីសម្រេចបាននូវទំនើបកម្ម និងធានាថា កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ពិភពលោកនៃការមានអនាគតរួមគ្នា កំពុងផ្តល់នូវលទ្ធផលពិតប្រាកដ៕