
ព្រឹទ្ធសមាជិក លោក លីនស៊ី ហ្គ្រាហាម (Lindsey Graham) កាលពីថ្ងៃចន្ទ បានស្នើថា សហរដ្ឋអាមេរិកគួរតែគំរាមកំហែងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ នៅតែបន្តកើនឡើង។
លោកហ្គ្រាហាម កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើគេហទំព័រ The Hill របស់សារព័ត៌ News Nationថា៖«ប្រសិនបើមានភាពតានតឹងកើនឡើង នៅក្នុងជម្លោះនេះ ប្រសិនបើចំណាប់ខ្មាំង ចាប់ផ្តើម ត្រូវបានសម្លាប់ ប្រសិនបើក្រុមហេសបូឡានៅភាគខាងជើង វាយប្រហារអ៊ីស្រាអែលដោយកម្លាំង យើងគួរតែប្រាប់លោក Ayatollah ដែលជាមេដឹកជាន់ខ្ពស់អ៊ីរ៉ង់ថា យើងនឹងបំផ្លាញរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ្នក។
លោកហ្គ្រាហាមបាននិយាយទៀតថា៖«យើងនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកដួលរលំទាំងស្រុង។ ប្រសិនបើគ្មានលុយមកពីអ៊ីរ៉ង់ និងអាវុធមកពីអ៊ីរ៉ង់ទេ ក្រុមហាម៉ាស នឹងមិនអាចធ្វើកើតនោះទេ ហើយក្រុម ហេសបូឡា ក៏មិនអាចធ្វើអ្វីបានដែរ»។
នៅពេលត្រូវចោទសួរអំពីថាតើអ្នកណាគួរចាត់វិធានការប្រឆាំងនឹងតំបន់ប្រេងរបស់អ៊ីរ៉ង់ លោកហ្គ្រាហាម បាននិយាយថា វាគួរតែជាចំណាត់រួមគ្នាពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។