
ប្រជាជននៅក្នុងក្រុងហ្គាហ្សាកំពុងរុករកតាមកម្ទេចថ្មនៃអគារដែលត្រូវបំផ្លាញ និងបានអង្គុយនៅក្នុងអគារដែលបាក់បែកនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា ជនជាតិប៉ាលេស្ទីនយ៉ាងហោចណាស់៦៨៧នាក់ ត្រូវបានសម្លាប់ និង ៣.៧២៦នាក់ទៀត បានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើដែនដីហ៊ុមព័ទ្ធមួយនេះតាំងពីថ្ងៃសៅរ៍មកម៉្លេះ។
យោងតាមសេចក្ដីរាយការរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីបានឲ្យដឹងថា ប្លុកអគារផ្ទះល្វែង វិហាអ៊ីស្លាម និងមន្ទីរពេទ្យ ស្ថិតនៅក្នុងចំណោមកន្លែងជាច្រើនដែលរងនូវការវាយប្រហារ ហើយការវាយប្រហានេះ បានបំផ្លាញផ្លូវថ្នល់ និងលំនីឋានមួយចំនួន។
ទូរទស្សន៍អ៊ីស្រាអែល (Israel TV) បាននិយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បានកើនឡើងដល់៩០០នាក់ និងយ៉ាងហោចណាស់២.៦០០នាក់ទៀតបានរងរបួស ហើយនិងរាប់សិបនាក់ទៀតត្រូវបានចាប់ជាចំណាត់ថ្នូរ៕