
វីដេអូសាក្សី បានបង្ហាញរថយន្ដ១គ្រឿងបានបុកចូលទៅក្នុងកុងស៊ុលចិន នៅក្នុងក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ កាលពីថ្ងៃច័ន្ទ ខណៈដែលសមត្ថកិច្ច បានបញ្ជាក់ថា ពួកគេបានបាញ់សម្លាប់អ្នកបើករថយន្ដនោះហើយ។
ព័ត៌មានលម្អិតនៃឧបទ្ទេវហេតុនោះ ត្រូវបានលាតត្រដាងនោទេ ហើយនគបាលបាននិយាយថា មុខសញ្ញាអ្នកបើកបរនិងអ្វីដែលបានបុកភ្លាមៗនោះ គេមិនទាន់ដឹងនៅឡើយទេ។ ហើយក៏មិនមានការបញ្ជាក់អ្នករងរបួសណាមួយនៅក្នុងហេតុការនោះដែរ។
អ្នកកាទូតចិនក្នុងក្រុងសាន់ ហ្រ្វាន់ស៊ីស្កូ បានចេញសេចក្ដីថ្លែងការណ៍ខ្លួនឯងដោយឡែកដោយនិយាយថា មនុស្សដែលគេមិនស្គាល់អត្ដសញ្ញាណបានបើករថយន្ដទាំងកម្រោលចូលក្នុងសាលតម្កល់ឯកសាររបស់ស្ថានកុងស៊ុល ដែលជាការបង្ហាញនូវការគំរាមកំហែងធ្ងន់ធ្ងរ ដល់សុវត្ថិភាពបុគ្គលិក និងមនុស្សនៅកន្លែងកើតហេតុ ហើយកំពុងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន និងសម្បត្ដិទ្រព្យរបស់កុងស៊ុលទៀតផង៕