
នាយសេនាធិការកងទ័ពរបស់ប្រទេសហ្គាណា បានប្រាប់សារព័ត៌មាន Defence News កាលពីថ្ងៃចន្ទថាសហភាពអាហ្រ្វិកខាងលិច កំពុងពិចារណាជម្រើសការទូតជាការឆ្លើយតបទៅនឹងរដ្ឋប្រហារខែកក្កដាក្នុងប្រទេសនីហ្សេដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ លោក Mohamed Bazoum។
ប៉ុន្តែលោកឧត្តមសេនីយ៍ Thomas Oppong-Peprah ក៏បានបញ្ជាក់ថា៖«ការវាយតម្លៃផ្នែកយោធា កំពុងដំណើរការ ដើម្បីពិនិត្យមើលអន្តរាគមន៍ប្រដាប់អាវុធ ដែលអាចកើតមាននៅក្នុងប្រទេសនីហ្សេ ដែលជាការរំពឹងទុកពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS បានបង្ហាញជាលើកដំបូង នៅក្នុងខែសីហា បន្ទាប់ពីប្រមុខការពារជាតិនៃប្លុកនេះ បានជួបប្រជុំគ្នា នៅប្រទេសហ្គាណា។
លោក Oppong-Peprah បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់សមាគមកងទ័ពសហរដ្ឋអាមេរិកថា៖«អ្វីដែលស្ថាប័នក្នុងតំបន់ កំពុងធ្វើ គឺដើម្បីស្វែងរកឱកាសការទូត ដើម្បីដោះស្រាយបញ្ហានេះ។ «ទន្ទឹមនឹងនេះ យោធានេះ ក៏កំពុងធ្វើការវាយតម្លៃផ្នែកយោធាខ្លះដែរ។ ចំណែកខ្ញុំជឿថា ស្ថាប័នក្នុងតំបន់ នឹងទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ដូច្នេះយើងមិនធ្វើសង្រ្គាមទេ»។
ECOWAS បានបណ្តេញនីហ្សេចេញពីប្លុកនេះភ្លាមៗ បន្ទាប់ពីការបណ្តេញលោក Bazoum និងគំរាមកំហែងដល់អន្តរាគមន៍ផ្នែកយោធា លុះត្រាតែរបបយោធាដោះលែងប្រធានាធិបតី ដែលត្រូវបានទម្លាក់ពីតំណែងនេះ។ ការគំរាមកំហែងរបស់ECOWAS មិនមានឥទ្ធិពលអ្វីដល់របបយោធានៅនីហ្សេទេ ដែលផ្ទុយទៅវិញ បាននិយាយថា ខ្លួននឹងកាត់ទោសលោក Bazoum លើការចោទប្រកាន់ពីបទ«ក្បត់ជាតិកម្រិតខ្ពស់»។