
ក្រុមនិស្សិតរាប់រយនាក់នៅក្នុងប្រទេសនេប៉ាល់ បានរៀបចំពិធីអុជទៀនស្មឹងស្មាធិ៍ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធនិស្សិត ១០នាក់របស់នេប៉ាល់ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល អំឡុងជម្លោះជាមួយប៉ាឡេស្ទីន ។
សមាជិកសហជីពនិស្សិត បានស្មឹងស្មាធិ៍ និងនាំគ្នាកាន់ទុក្ខ អុជទៀន ពេលដែលពួកគេជួបជុំគ្នាកាន់បដា និងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងប្រតិបត្តិការជួយសង្រ្គោះរហ័សពលរដ្ឋនេប៉ាល់ដែលជាប់ខ្លួននៅក្នុងលេណដ្ឋានអ៊ីស្រាអែល ។
ប្រទេសនេប៉ាល់ បាននិយាយកាលពីថ្ងៃចន្ទថា ពលរដ្ឋរបស់ខ្លួនយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយការវាយប្រហារដោយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ហើយគណៈរដ្ឋមន្រ្តី នឹងមាននូវជំនួបបន្ទាន់មួយ ដើម្បីភាក្សាលើវិធីជម្លៀសពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងធ្វើការ និងសិក្សានៅទីនោះ ។
ក្រុមមន្រ្តីនិយាយថា ពលរដ្ឋនេប៉ាល់ ៤.៥០០ពាន់នាក់ បានធ្វើការនៅប្រទេសអ៊ីស្រាអែល និងពលរដ្ឋជាង ១០០នាក់ផ្សេងទៀត កំពុងសិក្សានៅទីនោះ ៕