បាល់ទាត់៖ អតីតអ្នកចាត់ការ Chelsea និង Inter Milan លោក Antonio Conte បានក្លាយជាបេក្ខភាពឈានមុខគេ ដែលអាចនឹងទទួលបានតំណែងដឹកនាំ Tottenham Hotspur។ លោក Antonio Conte បានចាកចេញពី Inter Milan ថ្មីៗនេះបន្ទាប់ពីជួបក្រុមឈ្នះជើងឯក Italia Serie A លើកដំបូងក្នុងរយៈពេលមួយទសវត្សរិ៍។
Spurs ដែលត្រូវបានគេចុះផ្សាយថា មានទំនាក់ទំនងជាមួយអតីតអ្នកចាត់ការ Mauricio Pochettino នោះប្រធានក្លិប Spurs លោក Daniel Levy មិនចង់អោយពេលវេលាអូសដំនើរយូរនោះទេ ស្របពេលដែល PSG ក៏បដិសេធមិនអោយ Pochettino ចាកចេញផងដែរនោះ។ Spurs មិនមានអ្នកចាត់ការតាំងពីថ្ងៃទី១៩ ខែមេសានៅពេលបណ្តេញលោក Jose Mourinho ចេញពីតំណែង។ Spurs បញ្ចប់រដូវកាលកន្លងទៅលេខ៧ បានត្រឹមលេងនៅក្របខណ្ឌទី៣ របស់អឺរ៉ុបប៉ុណ្ណោះគឺ UEFA Europa Conference League។
ចំណែកលោក Conte ក៏មានប្រវត្តិដឹកនាំនៅអង់គ្លេសដែរ ដោយលោកបានដឹកនាំ Chelsea ឈ្នះជើងឯក English Premier League រដូវកាលដំបូងក្នុងតំណែងនៅឆ្នាំ២០១៧ តែក្រោយមកក៏ត្រូវបានបណ្តេញចេញនៅរដូវកាលបន្ទាប់ដែល Chelsea បានលេខ៥ និងឈ្នះជើងឯក FA Cup៕
អត្ថបទ៖នាង សុភាវុធ