ប៊ែលហ្ស៊ិកបង្ហាញឆន្ទះបន្តជួយគាំទ្រវិស័យអប់រំកម្ពុជា តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល ធនធានមនុស្ស

2023/10/11 04:24:11 pm        204

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Sibille de Cartier d’Yves ឯកអគ្គរាជទូតប៊ែលហ្ស៉ិកប្រចាំតំបន់ (កម្ពុជា ថៃ ភូមា និង ឡាវ) ដោយផ្ដោតលើការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

លោកជំទាវ Siblle de Cartier dYves បាន​បង្ហាញ​ពីឆន្ទៈ​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យអ​ប់រំ​នៅ​ក​​ម្ពុជា តាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និង​អនុបណ្ឌិតជាមួយសកលវិទ្យាល័យល្បីៗមួយចំនួន នៅប្រទេសប៊ែលហ្ស៉ិក។

ក្នុងកិច្ច​សហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបាន លើក​ឡើង​ពី​សមិទ្ធផល​ធំ​ៗ​ដែល​សម្រេច​បានរួមមាន៖ បណ្តុះបណ្តាលធនធានមនុស្ស (កម្រិតបណ្ឌិត ចំនួន​១០​នាក់ និងកម្រិតម៉ាស្ទ័រចំនួន ២៣នាក់) បង្កើតឲ្យមាន Double Degree Program សម្រាប់​កម្ម​វិធី​ថ្នាក់​បណ្ឌិត​ជាមួយសកលវិទ្យាល័យមួយចំនួននៅ ប្រទេសបែលហ្ស៉ិកតាមរយៈម៉ូដែល Co-Supervision system សាងសង់អន្តេវាសិកដ្ឋាន១ខ្នងសម្រាប់និស្សិតនារី (ចំនួន ៥០នាក់) បាន​បង្កើត និងបំពាក់សម្ភារៈពិសោធន៍សម្រាប់ដេប៉ាតឺម៉ង់សំណង់ និងដេប៉ាតឺម៉ង់មេកានិច ទំនើប​កម្មបណ្ណាល័យដោយបំពាក់នូវប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ សៀវភៅ និង​ការ​បណ្ដុះ​បណ្ដាល​បណ្ណារក្ស ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ IT និងបានជួយអភិវឌ្ឍប្រព័ន្ធ គ្រប់គ្រងសាលារៀន (school management system) កសាងសមត្ថភាព​អ្នក​ស្រាវជ្រាវ​ តាមរយៈ​ការ​ផ្តល់​កញ្ចប់​ថវិកា​ស្រាវជ្រាវ​ដល់​អ្នក​ស្រាវជ្រាវវិទ្យាស្ថាន ដាក់ឱ្យដំណើរការនូវ​ការិយាល័យ​ទំនាក់​ទំនង​សហគ្រាស​។

ក្នុង​ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង​វា​យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីរដ្ឋាភិបាលបែលហ្សិក ដោយ​ផ្ទាល់​ជា​មួយវិទ្យាស្ថានបច្ចេកកម្ពុជា និងតាមរយៈអង្គការ VVOB ដែលកំពុង​អនុវត្ត​សកម្ម​ភាព​ខ្លួន​ស្រប​តាម​កិច្ច​ព្រមព្រៀងគម្រោងជាមួយក្រសួងអប់រំយុវជន និងកីឡា រយៈពេល៥ឆ្នាំ (២០២២- ២០២៦) ដែលបានផ្តល់វគ្គបំប៉នពាក់ព័ន្ធនឹង ១). ការពង្រឹងវិធីសាស្ត្របង្រៀន និងរៀន​គណិត​វិទ្យា​កម្រិត​បឋមសិក្សា ២). ប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀន ៣). ការគាំទ្រ​គណៈ​គ្រប់​គ្រង​វិទ្យា​ស្ថាន​គរុកោសល្យ និងសាលាបឋមសិក្សាលើផ្នែកភាពជាអ្នកដឹកនាំសាលារៀន យេនឌ័រ និង​សាលា​មេត្រី​បរិស្ថាន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm