សហភាពអឺរ៉ុប(EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានអំពាវនាវឲ្យមានជំនួយប្រកបដោយនិរន្តរភាពសម្រាប់ទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការព្រួយបារម្ភថា វាអាចត្រូវបានកាត់ចេញ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសមកពីប្លុកទាំងពីរ បានជួបប្រជុំគ្នានៅរដ្ឋធានីMuscat ប្រទេសអូម៉ង់ បន្ទាប់ពីសារជាច្រើនជុំវិញជំនួយរបស់EU បន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍ ដែលបាន បណ្តាលឲ្យមានសង្រ្គាមជាមួយអ៊ីស្រាអែល។
សេចក្តីប្រកាសរួម ដែលអានដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា៖«ពួកគេ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់ UNRWA (ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន)»។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា វាក៏ចាំបាច់ណាស់ដែរ «ដើម្បីបន្តការគាំទ្រផ្នែកមនុស្សធម៌ និងការអភិវឌ្ឍសម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអល»។
លោក Borrell បាននិយាយថា វាគឺជា «ព័ត៌មានមិនពិត» ដែលថា ប្រទេសអាល្លឺម៉ង់ កំពុងលុបចោលជំនួយ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយសហភាពអឺរ៉ុប។

