លោកប្រធានាធិបតីទួរគី តាយីប អឺដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបញ្ជូនក្រុមនាវាពិឃាតទៅកាន់តែជិតអ៊ីស្រាអែល ដោយនិយាយថា ការបញ្ជូនអាវុធទៅនេះ នឹងនាំឲ្យមានការសម្លាប់រង្គាលដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។

ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមនាវាពិឃាត ដែលរួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford ចូលទៅជិតអ៊ីស្រាអែល។

លោក Erdogan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអូទ្រីស លោក ខាល ខេហាំម័រ (Karl Nehammer) ក្នុងទីក្រុងអង់ការ៉ា ថា តើ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងធ្វើអ្វីខ្លះនៅជិតអ៊ីស្រាអែល ?ហេតុអ្វីបានជាបញ្ជូនអាវុធទាំងនោះមក។ តើនាវានិងយន្តហោះទាំងនោះនឹងធ្វើអ្វី? អាវុធទាំងនោះនឹងវាយប្រហារតំបន់ហ្គាហ្សានិងតំបន់ជុំវិញ និងចាត់វិធានការប្រព្រឹត្តអំពើសម្លាប់រង្គាលធ្ងន់ធ្ងរនោះទីនោះ ។
លោក Erdogan ធ្លាប់បាននិយាយរួចមកហើយថា ទួរគី បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលរវាង កងកម្លាំង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាបានភាពស្ងៀមស្ងាត់ ៕