ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ បានជំរុញឱ្យមានរលកកម្ដៅ ក្នុងរដូវរងាយ៉ាងធ្ងន់ធ្ងរ នៅអាមេរិកខាងត្បូង

2023/10/11 05:50:23 pm        189

ការឡើងកម្ដៅផែនដី គឺជាកត្តាជំរុញចម្បងនៃរលកកម្ដៅ ដែលបានឆាបឆេះនៅអាមេរិកខាងត្បូង សម្រាប់រយៈពេលភាគច្រើននៃខែសីហា និងខែកញ្ញា ហើយបានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ទៅ ៤,៣អង្សាសេ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១០ តុលា)។

ការសិក្សាដោយក្រុមវិទ្យាសាស្ត្រគុណលក្ខណៈអាកាសធាតុពិភពលោកបាននិយាយថា សីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សាសេ នៅទូទាំងផ្នែកធំៗនៃប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ បូលីវី និងអាហ្សង់ទីន នៅចុងរដូវរងារ ហើយបន្តធ្លាក់ចូលទៅក្នុងនិទាឃរដូវនៃអឌ្ឍគោលខាងត្បូង ដោយបម្រែបម្រួលអាកាសធាតុធ្វើឱ្យព្រឹត្តិការណ៍ឡើងកម្ដៅនេះទំនងជាកើនឡើងក្នុងកម្រិត ១០០ដងលើសពីធម្មតា។

ការសិក្សានេះបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ដោយសារកម្ដៅ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់អាមេរិកខាងត្បូង ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាត្រូវចំណាយពេលច្រើនខែដើម្បីកំណត់ ដោយការវិភាគវិញ្ញាបនបត្រមរណភាព។ អ្នកស្រាវជ្រាវរាប់សិបនាក់មកពីសាកលវិទ្យាល័យជាច្រើន និងទីភ្នាក់ងារឧតុនិយមជុំវិញពិភពលោក បានចូលរួមចងក្រងបង្កើតការសិក្សានេះឡើង។

ការសិក្សាបានបន្ថែមថា ការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ អែល នីញ៉ូ ក្នុងឆ្នាំនេះ ក៏បានជួយជំរុញឱ្យសីតុណ្ហភាពឡើងខ្ពស់ផងដែរ ប៉ុន្តែជាកត្តាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការសិក្សានេះក៏បានព្រមានថា ប្រសិនបើកំណើនកម្ដៅផែនដីឡើងដល់កម្រិត ២អង្សាសេ ក្តៅជាងមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម នោះរលកកម្ដៅដ៏មហន្តរាយស្រដៀងគ្នានៅក្នុងតំបន់ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងរៀងរាល់ ៥ឆ្នាំ ឬ ៦ឆ្នាំម្តង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm