លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យ

2023/10/11 06:39:19 pm        216

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានជួបសំណេះសំណាល​ជាមួយ​មន្ត្រីរាជការគ្រប់ការិយាល័យ​ចំណុះខណ្ឌ ខែ៧មករា​ នៅឱកាសបុណ្យភ្ជុំបិណ្ឌ ​និងបាន​ឧបត្ថម្ភ​ប្រាក់​បន្តិចបន្តួច​និងភេសជ្ជៈ​ជូនដល់មន្ត្រីគ្រប់រូប ​និ​ងជូនពរ​សុខសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងណែនាំឲ្យមន្រ្តីគ្រប់រូបគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ ២០២៣ នៅសាលប្រជុំសាលា​ខណ្ឌ៧មករា​ ដែលក្រោមវត្ដមាន​លោក ថេង សុថុល អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ​គ្រប់ការិយាល័យទាំងអស់ចំណុះអោយរដ្ឋបាលខណ្ឌ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា​ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់​ការិយាល័យ​ចំណុះអោយរដ្ឋបាលខណ្ឌសរុបជាង ១០០នាក់ លោកបានលើកឡើងថា ថ្វីត្បិតតែ​កន្លងមក​យើងទទួលបាននូវ​ការ​កោតសសើរពីប្រជាពលរដ្ឋក្នុងការបំរើសេវ៉ា​សាធារណៈផ្សេងៗ​ជូនពួកគាត់យ៉ាណាក៏ដោយ ​សូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវក្រម​សីលធម៌​ សុជីវធម៌ វិជ្ជាជីវៈ ​ក្នុងការបន្តបំរើសេវ៉ា​សាធារណៈជូនប្រជាពលរដ្ឋ​អោយ​បានល្អប្រសើរឡើងថែម​ទៀតធ្វើអោយលឿន ​ រហ័ស និងមានតម្លាភាព ។

ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរ លោកអភិបាលខណ្ឌ បានថ្លែងកោតសសើរ​មន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់​ដែលបានខិតខំបំពេញការងារបំរើសេវ៉ា​សាធារណៈផ្សេងៗ​ជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានការកោតសសើរតបមកវិញ។

ជាក់ស្តែងការិយាល័យច្រកចេញ-ចូល​តែមួយ ​បានខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ​បានលឿន រហ័ស ​និងមានតម្លាភាព រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ ។ ដូច្នេះសូមមន្ត្រីគ្រប់ការិយាល័យទាំងអស់រួមគ្នាបន្តការអនុវត្តន៍​អោយបានល្អប្រសើរឡើងថែមទៀត ក្នុងការ​បំរើសេវ៉ាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ ​មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាបាននូវ​ក្រម​សីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ​នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវ៉ាគ្រប់ការិយាល័យទាំងអស់ ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា ​និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះអោយរដ្ឋបាលខណ្ឌគ្រប់ៗគ្នា ៕ អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm