អត្ថប្រយោជន៍នៃគោលនយោបាយថ្មី សម្រាប់ស្រ្តីមានផ្ទៃពោះ ជាសមាជិក ប.ស.ស.

2023/10/11 07:07:20 pm        386

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។

បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ ​បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។

កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់​ ឈ្មោះ កួន ស្រីទូច ដែលមកសម្រាលកូនទី២ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណសមាជិក ប.ស.ស. ប្រាប់ថា គាត់មិនមានការចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត។ កម្មការិនីរូបនេះ លើកឡើងថា មុនពេលសម្រាលកូន ​គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។

កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារទៅដាក់នៅការិយាល័យ ប.ស.ស. រួមមាន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ សៀវភៅពិនិត្យផ្ទៃពោះ ដើម្បីទទួលឯកសារបញ្ជាក់ពី ប.ស.ស. បន្ទាប់មកគឺភ្ជាប់ឯកសារនោះ យកទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យបានហើយ។

ចំណែកកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ម្នាក់ទៀត ឈ្មោះ ជឹម ហ៊ា ដែលត្រៀម​សម្រាលកូនដំបូង ​នៅមន្ទីរពេទ្យព្រះអង្គឌួងនេះដែរ ប្រាប់ថាគាត់តែងមកពិនិត្យផ្ទៃពោះជាទៀងទាត់​តាម​កាលកំណត់របស់គ្រូពេទ្យ។ កម្មការិនីរូបនេះ សម្តែងភាពរីករាយចំពោះការទទួលបាន​អត្ថប្រយោជន៍បន្ថែមពីការប្រើប័ណ្ណ ប.ស.ស. ​ដោយសារការពិនិត្យផ្ទៃពោះមិនអស់លុយ ហើយថែមទាំងទទួលបានលុយ ៨ម៉ឺនរៀលសម្រាប់ការពិនិត្យផ្ទៃពោះម្តង រួមនិងទទួលបានលុយ ៨០ម៉ឺនរៀល ពេលសម្រាលកូនទៀត។ បន្ថែមពីនេះ ក្រោយពេលសម្រាលកូន គាត់នឹងទទួល​បាន​លុយឧបត្ថម្ភ រហូតដល់កូនអាយុក្រោម២ឆ្នាំផងដែរ។

អនុប្រធានការិយាល័យនៃមន្ទីរពេទ្យព្រះអង្គឌួង ទទួលបន្ទុកផ្នែក ប.ស.ស. លោកស្រី ឃួន វ៉ាន់ឌី បង្ហាញថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ មានស្ត្រីមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ចំនួនជាង​២ម៉ឺន៦ពាន់នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈការប្រើប័ណ្ណ ប.ស.ស.។

លោកស្រី លើកទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះ មានប័ណ្ណ ប.ស.ស. មកពិនិត្យផ្ទៃពោះឲ្យ​បាន​ទៀតទាត់​តាមកាលកំណត់របស់គ្រូពេទ្យ​ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ក៏ដូចជាអាចទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស. បានឆាប់រហ័សផងដែរ។

លោកស្រី បញ្ជាក់ថា ខាង ប.ស.ស. បានផ្តល់កម្មវិធីស្វ័យ ប្រវត្តិកម្មទិន្នន័យ មកខាងមន្ទីរពេទ្យ ដែលមាន​ភាពងាយស្រួលសម្រាប់មន្ទីរពេទ្យអាចបញ្ចូលព័ត៌មានរបស់ស្ត្រីមកពិនិត្យ និងសម្រាល​កូន​នៅក្នុងមន្ទីរពេទ្យ ហើយបញ្ជូនទៅកាន់ផ្នែក ប.ស.ស. វិញ បានឆាប់រហ័ស​ដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនអ្នកជំងឺមានផ្ទៃពោះ។

សូមបញ្ជាក់ថា ក្រោយពេលដែលស្ត្រីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមទទួលបានប្រាក់ឧបត្ថម្ភ ​ជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ​ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។ ដំណាក់កាលទី២ នៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥លានរៀលបន្ថែមទៀត។ ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំ នឹងទទួលបាន​ការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំង​សម្រាប់កូន ចំនួន៧លើក។ លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ​៥០ភាគរយ​ទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយបានពី ប.ស.ស ព្រមទាំង​អត្ថប្រយោជន៍​ផេ្សងៗជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm