បណ្តុំអង្គការសង្គមស៊ីវិល ប្រកាសគាំទ្រយុទ្ធនាការការដាំដើមឈើ១លានដើមជារៀងរាល់ឆ្នាំ

2023/10/11 07:12:40 pm        317

ភ្នំពេញ៖អង្គការ សមាគម ក្រុមយុវជននានា និងប្រជាពលរដ្ឋខ្មែរ គាំទ្រ ចំពោះ​គោល​នយោបាយ​របស់​ក្រសួង​បរិស្ថាន ស្តីពី (យុទ្ធនាការការដាំដើមឈើ ១លានដើមជារៀងរាល់ឆ្នាំ)។ ពិសេស​ស្រប​តាម​យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង​ទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង​កសាង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការ​ទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។

រដ្ឋាភិបាល​មានផែនការរក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានគូសបញ្ចាក់ថា កិច្ចការ​បរិស្ថា​ន​គឺ​មាន​ភាព​សំខាន់​ជា​សកល​ ដូចនេះ ប្រជាជលរដ្ឋគ្រប់រូបមានតាតព្វកិច្ចលើកស្ទួយចូលរួមមក្នុងកិច្ចការសង្គម ព្រោះ​កន្ល​ង​មកមាន សកម្មជនបរិស្ថាន សមាគម អង្គការមិនមែនរាជរដ្ឋាភិបាលមួយចំនួន តែង​តែ​យក​បរិស្ថាន ធ្វើជាឧបករណ៍នយោបាយ និង ធ្វើសកម្មភាពផ្ទុយនឹងច្បាប់ ហើយបង្កើតវប្បធម៌រិះគន់ ជាន់​ពន្លិច ជាដើម។ យើងខ្ញុំក៏សូមអំពាវនាវ ដល់ សកម្មជនបរិស្ថាន មួយចំនួន សូម​បញ្ឈប់​សកម្មភាព​ផ្ទុយ​នឹងច្បាប់នានា ហើយចូមរួមជាមួយរាជរដ្ឋាភិបាល។

ក្រុម​យុវជនសង្គមស៊ីវិល និងប្រជាជនខ្មែរ មានជំនឿចិត្តយ៉ាងមុតមាំ ចំពោះ កម្មវិធីនានា ដែល​ដាក់​ចេញ​ដោយ ក្រសួងបរិស្ថាន មានដូចជា៖

ទី១ ជំរុញ និងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងរហូតដល់ពេលនេះ មានការ​ចូល​រួម​ពី​សាលា​គ្រប់​កម្រិត​ទូទាំង​ប្រទេស​ប្រមាណ​ជាង ​១ម៉ឺន ១ពាន់ និងសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១,៥លាននាក់។  

ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និង​ការ​លើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។  

ទី៣ បង្កើនគម្របព្រៃឈើឲ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើម ក្នុងមួយឆ្នាំ រួម​ទាំង​ការ​ដាំឫស្សី ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំង​ការ​ចូលរួម​ជា​មួយ​ដៃ​គូ​នានា ដោះស្រាយបញ្ហាសកល ដែល​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​ទៅ​លើការ​ប្រែប្រួល​អាកាស​ធាតុ​ជា​សកល​។

ជាចុង​ក្រោយបណ្តុំអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ចូល​រួម​ជា​មួយ​ ក្រសួងបរិស្ថាន ដើម្បីធនធានធម្មជាតិ សង្គមជាតិយើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm