ក្រុមតាលីបង់ និយាយថា ចំនួនអ្នកស្លាប់បានហក់ឡើងជិត៣.០០០នាក់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ទី៧ខែតុលា បានបំផ្លិចបំផ្លាញ ខេត្ត ហេរ៉ាត់ (Herat ) ភាគខាងលិច។

មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ។ក្រុមគ្រួសាររបស់ពួកគេបានស្នាក់នៅជាលើគំនរកម្ទេចថ្មីបែកបាក់ក្នុងភូមិខានរបស់ពួកគេជាច្រើនយប់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការរញ្ជួយដី និងរលករំញ្ជួយ ដោយសង្ឃឹមថានឹងរកឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈពួកគេបានជួយកាយតាមកម្ទេចថ្មដោយប្រើប៉ែល ។ គ្រឿងចក្រ ជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីជីកកាយសម្អាតតាមជួរផ្នូរនានាយ៉ាងវែង។

បេសកកម្មសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានប្រឈមការប្រជែងនឹងពេលវេលា ខណៈក្រុមអ្នកសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជីកកាយរកអ្នកនៅរស់រានមានជីវិត និងសាកសពពីភូមិឋានរកការខូចខាត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៤៨ ម៉ោង បន្ទាប់ពីរញ្ជួយដី។
ក្រសួងសុខភាពសាធារណៈរបស់ក្រុមតាលីបង់ បានរាយការណ៍ថាមនុស្សជាង២.៥០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅទូទាំងភូមិចំនួន២១ប៉ុន្តែមានក្ដីបារម្ភថាអ្នកស្លាប់នឹងកើនឡើងថែមទៀត។
ខណៈដែលក្រុមអ្នកនៅរស់រានមានជីវិតកំពុងទទូចសុំជំនួយ លំហូរចូលជំនួយពីអន្តរជាតិបានទៅដល់តំបន់ភាគខាងលិចដែលរងផលប៉ះពាល់របស់អាហ្វហ្គានីស្ថាន បន្ទាប់ពីការរញ្ជួយដី២លើកផ្ទួនៗគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីជួយប្រជាពលរដ្ឋសាងសង់លំនៅឋានរបស់ពួកគេឡើងវិញនិងជួយពួកគេទប់ទល់នឹងរដូវរងាដែលកំពុងចូលមកដល់។
មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មាន Al Jazeera ថា ការស្វែងរក និងប្រតិបត្តិការសង្រ្គោះនៅកំពុងដំណើរការនៅឡើយ ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ ឬ របួស និង លំនៅឋានតូច ធំ ឬអគារ ដែលត្រូវបានបំផ្លិចបំផ្លាញនៅពុំទាន់បានបញ្ជាក់ពេញលេញនៅឡើយទេ ៕