ហ្វីលីពីន និយាយថា ឆ្មាំល្បាតឆ្នេរចិន មិនបានបណ្តេញចេញទូកបំពាក់កំាភ្លើងកងទ័ពជើងទឹកនោះទេ

2023/10/11 07:31:14 pm        134

មេបញ្ជាការយោធាហ្វីលីពីន កាលពីថ្ងៃអង្គារ បានច្រានចោលការឃោសនា ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយឆ្មាំល្បាតប្រទេសចិនថា ខ្លួនបានបណ្តេញចេញទូកបំពាក់កាំភ្លើងកងទ័ពជើងទឹកហ្វីលីពីន មកពីជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឆ្មាំល្បាតឆ្នេររបស់ចិន នៅទីនោះ ហើយមានការប្រឈមមុខដាក់គ្នា។ ប៉ុន្តែនាវាកងទ័ពជើងទឹកបន្តដំណើរលើផ្លូវរបស់ខ្លួន ហើយមិនត្រូវបានបណ្តេញចេញនោះទេ។ នាវាកំពុងបំពេញបេសកកម្មរបស់ខ្លួន ជាការល្បាតដែនសមុទ្រ។

ឆ្មាំល្បាតឆ្នេរចិន បាននិយាយថា កាលពីដំបូង ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញទូកបំពាក់កាំភ្លើងចេញពីតំបន់ថ្មប៉ប្រះទឹក Scarborough បន្ទាប់ពីទូកនេះ មិនអើពើចំពោះការព្រមានដដែលៗ។

អ្នកនាំពាក្យឆ្មាំល្បាតចិន លោក Gan Yu បាននិយាយថា សកម្មភាពនេះគឺជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ឧបទ្ទវហតុនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពី ប្រទេសចិន បានព្រមាន ប្រទេសហ្វីលីពីន ចំពោះការបង្ករឿងបន្ថែមទៀតនៅកោះមួយនៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើរបែបនេះ បានបំពានអធិបតេយ្យភាពដែនដីរបស់ចិន ដែលល្មើសច្បាប់អន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពប្រចាំតំបន់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm