មកដល់ពេលនេះមន្រី្តជំនាញ រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន២ករណី គឺបុរស​អាយុ៥០ឆ្នាំ និងកុមារីអាយុ២ឆ្នាំ សុទ្ធតែបានស្លាប់ទាំងអស់

2023/10/11 07:35:11 pm        1.9 K

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បាន​ប្រាប់​BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះថា មកដល់ពេលនេះមន្រី្តជំនាញ រក​ឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន២ករណីហើយ គឺឆ្លងលើបុរសអាយុ៥០ឆ្នាំ និង​កុមារី​អាយុ​២ឆ្នាំ សុទ្ធតែបានស្លាប់ទាំងអស់។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានលើកឡើងថា ករណីជំងឺផ្តាសាយបក្សីទាំងពីរករណីនេះ គឺ​បុរស​អាយុ៥​០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មានទីលំនៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និងកុមារីអាយុ២ឆ្នាំ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ មាន​ទីលំនៅ​ក្នុង​ភូមិ​ឆ្មា​លោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវ​បាន​បញ្ជាក់​ថា​ វិជ្ជមាន​វីរុស​ផ្តាសាយបក្សី H5N1 សុទ្ធតែបានស្លាប់ទាំងអស់។ ដោយសារមានការផ្ទុះជាបន្តបន្ទាប់ មន្ត្រី​ជំនាញ​បាន​ចុះរុករក អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិមានមាន់ ទា ឈឺស្លាប់ ដែលមានជារោគសញ្ញានោះ មានចំនួនជិត៣០នាក់ មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ធ្វើ​តេស្ត គឺជាលទ្ធផលអវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ទាំងអស់។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានបញ្ជាក់ទៀតថា បច្ចុប្បន្ន​ក្រសួង​សុខាភិបាល មានមនី្ទរពិសោធន៍ដែលមានសមត្ថភាពខ្ពស់ អាច​ទទួល​ធ្វើ​តេស្ត​គ្រប់​ពេល​វេលា​ទាំង​អស់ មិនថាថ្ងៃឈប់សម្រាក មិនថាយប់ ឬថ្ងៃនោះទេ គឺមន្រី្តរបស់យើងធ្វើការទាំងថ្ងៃ ទាំង​យប់។ ជាពិសេសរហូតមកទល់នឹងម៉ោងនេះ ប្រទេសជាតិយើងនៅតែមានសុវត្ថិភាព ដោយ​សារ​យើង​បានទប់ស្កាត់ការរីករាលដាលនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមាន​កិច្ច​សហការ​ជា​មួយ​មន្ត្រីជំនាញពាក់ព័ន្ធ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួង​សុខាភិបាល​ រួមនឹងអាជ្ញាធរដែនដី ហើយយើងក៏ប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺផ្តាសាយបក្សីH5N1នេះ កុំ​ឲ្យ​មានការរីករាលដាលទៅតំបន់ដទៃទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត សុំ​សំណូមពរថា ការងារនេះមិនបានជោគជ័យ១០០%នោះទេ ប្រសិនបើ​គ្មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ។ ដូច្នេះសុំប្រជាពលរដ្ឋទាំងអស់ កុំយកមាន់ ទា ឈឺ ឬងាប់ មកធ្វើជាអាហារ បើ​ឃើញ​មាន់ ទា ឈឺ ឬងាប់ ត្រូវដុតចោល ឬដុតចោល និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬ​ក៏​មន្ត្រី​ជំនាញ​៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm