ក្រុមអ្នកជួយសង្រ្គោះនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ បានទាញសាកសពក្មេងស្រីអាយុ៤ឆ្នាំម្នាក់ និងអ្នកផ្សេងទៀត ដែលបានស្លាប់ចេញពីគំនរបាក់បែកនៃអគារសាលាក្រុងមួយជាកន្លែង ដែលនាង និងមនុស្សជាច្រើនទៀត កំពុងជ្រកកោន ហើយដែលត្រូវបានខូចខាត ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ក្មេងស្រីនេះ ត្រូវបានគេដាក់ឈ្មោះថា Shahid Abu Rokbah ហើយក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រួសាររបស់នាង បានភៀសខ្លួនពីភាគខាងកើតនៃសង្កាត់ Khan Younis ទៅកាន់ខាងក្នុងទីក្រុង ដើម្បីស្វែងរកសុវត្ថិភាព តែត្រូវបានគេសម្លាប់។

លោក Mohammad al Najjar ដែលជាអ្នកស្ម័គ្រចិត្តស្ម័គ្រចិត្ត បាននិយាយថា៖«ពួកគេបានព្យាយាមរត់គេចពីសេចក្តីស្លាប់...ពួកគេបានមករកទីជម្រក។ ពួកគេកំពុងជ្រកកោននៅក្បែរជណ្តើរដែលវាអាចជាកន្លែងមានសុវត្ថិភាព។ ការវាយប្រហារនោះ បានកំណត់គោលដៅលើពួកគេ និងសម្លាប់ពួកគេ។