បញ្ហា​ទឹកជំនន់​មិន​ប៉ះពាល់​ដល់​ការ​ប្រឡង​បាក់​ឌុប ​និង​មិន​ប៉ះពាល់​ការ​ត្រៀម​បើក​​សាលារៀន​​ដំណាក់កាល​ទី​៣​

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ក្រសួង​អប់រំ​តាមរយៈ​អ្នកនាំពាក្យ​ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​ ២០២០​នេះ​ថា សាលារៀន​ទូទាំ​ងប្រទេស​ចំនួន ៥៦៨​សាលា​ក្នុង​រាជធានី ខេត្ត​ចំនួន​១៧ ​ បាន​រង​ការ​ប៉ះពាល់​ដោយសារ ទឹកជំនន់​។ សម្រាប់​ការ​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់ថា ពុំបាន​បង្ក​ផល​ប៉ះពាល់​ដល់​ការរៀបចំ​ការប្រឡង​ថ្នាក់​ទី១២​ និង​ត្រៀម​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី៣​​ ដដែល​។


បញ្ហា​ទឹកជំនន់​ក្រៅពី​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត ក៏ដូចជា​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ​ជាច្រើន​នោះ​ ទឹកជំនន់​នៅ​ឆ្នាំ​២០២០​នេះ ក៏បាន​បង្ក​ផល​ប៉ះពាល់​មួយចំនួន​ក្នុង​វិស័យ​អប់រំ​ផងដែរ​។ សម្រាប់​ការ​ប៉ះពាល់​នេះ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បញ្ជាក់ថា​ សាលារៀន​ចំនួន​បាន​៥៦៨ ភាគច្រើន​ជា​ថ្នាក់​បឋមសិក្សា​រង​ការ​ប៉ះពាល់ និង​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំនួន ចំនួន​៤១៨​សាលា ​ដោយមាន​ចំនួន​សិស្ស​ប្រមាណ​ ៤៤០០០​នាក់​។ ក្នុងចំណោម​រាជធានី ខេត្ត​ទាំង ​១៧​ដែល​មាន​សាលា​រង​ការ​ប៉ះពាល់ ក្នុងនោះ ​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ ​ក៏បាន​ប៉ះពាល់​សាលារៀន​ចំនួន​១៨៦​សាលា (​ត្រូវ​ផ្អាក​ការសិក្សា​បណ្តោះអាសន្ន​)​។

ការប៉ះពាល់​ទាំងនេះ ឯកឧត្តម​ អ្នកនាំពាក្យ​អះអាងថា​ មិន​ប៉ះពាល់​ដល់​ដំណើរ​ការរៀបចំ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២១​ ខែធ្នូ​ខាងមុខ ​ហើយក៏​មិន​ប៉ះពាល់​ចំពោះ​ការ​ត្រៀម​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ​ក្នុងដំណាក់កាល​ទី ៣​នោះទេ ​ គ្រប់យ៉ាង​នៅតែ​ដំណើរការ​ជាធម្មតា​។

ឯកឧត្តម​ បញ្ជាក់ដែរថា ក្នុងដំណាក់កាល​នៃ​ការ​ជន់​លិច​ដែល​ឈាន​ដល់​ការផ្អាក​ការសិក្សា​ជា​បណ្ដោះអាសន្ន​នេះ ​ការសិក្សា​របស់​សិស្ស​គឺ​បង្វែរ​មក​ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ និង​ការសិក្សា​ពី​ចម្ងាយ​ ដែលជា​ប្រព័ន្ធ​មាន​ស្រេច​ ដោយ​ក្រសួង​អប់រំ​នៅតែ​បន្ត​អនុវត្ត​សម្រាប់​ការអប់រំ​បែប​ចម្រុះ ក្នុង​បរិបទ​ជំងឺ កូ​វីដ ១៩​នេះ​។

ក្នុងពេល​បច្ចុប្បន្នភាព​នេះ ឯកឧត្តម ​អ្នកនាំពាក្យ​ស្នើសុំ​ដល់​សិស្សានុសិស្ស​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ ត្រូវតែ​បន្ត​យកចិត្តទុកដាក់​ព្យាយាម​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​ការសិក្សា​ពី​ចម្ងាយ ​ហើយ​សំណូមពរ​ដល់​គ្រប់​សាលារៀន ​ដែល​មិន​ទាន់បាន​បើក​ដំណើរការ​ឡើងវិញ ត្រូវ​រៀបចំខ្លួន​ស្របតាម​វិធានការ SOP ​សម្រាប់​ការ​បើក​ដំណើរការ​ដំណាក់កាល​ទី ៣​ខាងមុខ​៕

អត្ថបទ​ ៖ ​ គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm