ការ​តវ៉ា​គាំទ្រ និង​ប្រឆាំង​លោក​ Netanyahu​ ផ្ទុះឡើង​នៅ​អ៊ីស្រាអែល​ ខណៈ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ប្រកាស​

2021/06/03 07:39:04 pm        105

​​អ៊ីស្រាអែល៖ ភាព​តានតឹង​បាន​កើន​ឡើង​ខ្លាំង ​រវាង​ក្រុម​អ្នកគាំទ្រលោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​គូប្រជែង​របស់​លោក​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​បន្ទាប់ពី​គូប្រជែង​របស់​លោក​បាន​ប្រកាស​ថា ​ពួកគេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ​ ដែល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ទម្លាក់​មេដឹកនាំ​អ៊ីស្រាអែល​ កាន់​តំណែង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

​ក្រុម​អ្នក​តវ៉ា​មកពី​ក្រុម​គាំទ្រ​បក្ស​ទាំង២ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយ​ក្នុង​តំបន់ Kfar Maccabiah នៅ​ភាគ​កណ្ដាល​អ៊ីស្រាអែល ​ជា​កន្លែង​ដែល​មេដឹកនាំ​ប្រឆាំងលោក Yair Lapid និង​ដៃគូ​ចម្រុះ​សំខាន់​របស់​គាត់​គឺ​លោក Naftali Bennett បាន​ជួប​ជាមួយ​គូប្រជែង ផ្សេង​ទៀត​របស់​លោក Netanyahu ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​សម្ព័ន្ធ​ភាព​នេះ​។ សេចក្ដីប្រកាស​នេះមាន​ឡើង​មិនយូរប៉ុន្មាន​ មុន​ពេល​វេលា​ផុត​កំណត់​យប់​រំលង​អធ្រាត្រ និង​បាន​ទប់​មិន​ឲ្យ​ប្រទេស​នេះធ្លាក់​ចូល​ក្នុង​អ្វី​ដែល​ជា​ការ​បោះឆ្នោត​លើក​ទី​៥ ​ជាប់​គ្នា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​ ២​ឆ្នាំ​។ អ្នក​តវ៉ា​ប្រឆាំង​ប្រឆាំង​លោក Netanyahu បាន​និយាយ​ថា ​យើង​បាន​ឈ្នះ​ការ​តតាំង​នេះ​ហើយ។​ យើង​បាន​ឈ្នះ​ការបោះឆ្នោត​នេះ​ហើយ។ ទីបំផុត​យើង​មាន​រដ្ឋាភិបាល​ហើយ​។

​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ពើប​ប្រទះ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក Netanyahu ដែល​កំពុង​ស្រែក​ពាក្យ​ថា ខ្មាស​គេ​ណាស់​ៗ ខណៈ​ដែល​នគរបាល​ព្យាយាម​បំបែក​ក្រុម​ទាំង​ ២ ​នេះ​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​។ ​ជាមួយគ្នា​នោះ​ដែរ អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មកពី​តំបន់ Ramat Gan ភាគ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា នឹង​ពុំ​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ឡើយ​នៅ​សប្ដាហ៍​ក្រោយ ឬ​ពាក់កណ្ដាល​សប្ដាហ៍​ទៀត​នេះ​។ ពួក​នឹង​តតាំង ហើយ​នឹង​មិន​មាន​រដ្ឋាភិបាល​ណា​ក្រៅពី​រដ្ឋាភិបាល​របស់​លោក Netanyahu នោះ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm