ប្រទេសកូរ៉េខាងជើង កំពុងគាំទ្រក្រុមហាម៉ាស់ក្នុងការវាយប្រហារភេរវកម្មរបស់ក្រុមនេះប្រឆាំងនឹងអ៊ីស្រាអែល។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កំពុងសម្តែងការគាំទ្រដល់ក្រុមភេរវកម្មប្រឆាំងនឹងយោធាអ៊ីស្រាអែល និងជនស៊ីវិល។

សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានរបស់រដ្ឋ ដែលគ្រប់គ្រងដោយគណបក្សពលករកូរ៉េខាងជើងបានឲ្យដឹងថា៖«ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំមួយ បានកើតឡើងរវាងក្រុមហាម៉ាស់ប៉ាឡេ ស្ទីន និងអ៊ីស្រាអែល»។
របាយការណ៍នោះ បានបន្ថែមថា៖«សហគមន៍អន្តរជាតិហៅជម្លោះនេះថាជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដណ្តើមយកព្រំដែនហ្គាហ្សាមកគ្រប់គ្រងវិញ ខណៈដែលកងកម្លាំងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានវាយលុកទៅលើសង្កាត់មួយចំនួនដែលមានប្រជាជនរស់នៅយ៉ាងច្រើន ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រ៧៥ឆ្នាំនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

