ក្រុមក្នុងពូលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ជាឱកាសសម្រាប់ភ្នំពេញក្រោន ឈានទៅវគ្គបន្ដ AFC Cup

2023/10/11 09:16:52 pm        1.6 K

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញសុទិដ្ឋិនិយម ចំពោះ​ការប្រជែង​កៅ​អីវគ្គ​បន្ដ នៃពានរង្វាន់ AFC Cup 2023/24 ​បន្ទាប់​ពីមើល​ឃើញ​បេក្ខភាព​ក្នុង​ពូល​F ​មាន​កម្រិត​​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ។

ការលើកឡើងនេះ ស្របពេលក្រុមភ្នំពេញក្រោន បានយកឈ្នះគូប្រកួត ២ប្រកួតជាប់គ្នា ក្នុង​វគ្គ​ចែក​ពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដោយមិនរបូតគ្រាប់សូម្បី ១គ្រាប់ ពោល​គឺ​បាន​យក​ឈ្នះក្រុ​មម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីន ៣-០ មុនបន្ដយកឈ្នះក្រុមភ្ញៀវ Shan United ​របស់មីយ៉ាន់ម៉ា ៤-០ កាលពីថ្មីៗ មុនជួបក្រុម Macarthur FC មកពីអូស្ដ្រាលី បញ្ចប់​ជើង​ទី​១ ​នាចុងខែតុលានេះ ។



លោក Oleg ថា នេះជាឱកាសល្អ សម្រាប់ក្លិប និងវិស័យបាល់ទាត់កម្ពុជា ដើម្បី​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ ​ក្នុងការឈានទៅវគ្គបន្ដ ដែលខ្ពស់ជាងវគ្គចែកពូល ហើយអាចធ្វើឲ្យក្លិបបាល់ទាត់កម្ពុជា ទទួល​បាន​កៅអីកាន់តែច្រើន ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Cup នារដូវកាលក្រោយៗ ដែល​ផ្ទុយពីឆ្នាំនេះ កម្ពុជាទទួលបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ។

គួរដឹងថា បន្ទាប់ពីយកឈ្នះ Cebu FC និង Shan United ក្នុងជើងទី១ ភ្នំពេញក្រោន នឹ​ង​ត្រូវ​បើក​ទ្វារ​ផ្ទះទ​ទួលក្រុម Macarthur FC ដែលកំពុងមាន ៦ពិន្ទុក្នុងដៃស្មើគ្នា នាថ្ងៃទី២៦ ខែតុលា នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរឆ្លងទ្វីប ទៅជួបក្រុមអូស្ដ្រាលីនេះវិញម្ដង នៅ​ជើង​ទី២ នាថ្ងៃទី៩ ខែវិច្ឆិកា ។ បន្ទាប់មកបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នៅ​ជើង​ទី២​ វិញម្ដង នាថ្ងៃទី៣០ ខែវិច្ឆិកា មុនការប្រកួតបញ្ចប់ពូល F ជាមួយក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        334
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        418

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm