មីយ៉ាន់ម៉ា ៖ ពលរដ្ឋនៅទីក្រុង Bago ទទួលរដោយទឹកជំនន់នៅសហភាពមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះផ្តល់អាហារ និងជួយស្រោចស្រង់ទ្រព្យសម្បត្តិពីលំនៅឋានលិចទឹករបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ ដែលអាជ្ញាធរនិយាយថាមនុស្ស២៧.៣០២នាក់ បានជម្លៀសខ្លួនចេញ។ ជាធម្មតា រដូវវស្សា បាននាំមកនូវភ្លៀងធ្លាក់រយៈពេលជាច្រើនខែដល់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ប៉ុន្តែអ្នកវិទ្យសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងធ្វើឲ្យគំរូអាកាសធាតុកាន់តែលំបាកខ្លាំង។
នៅទីក្រុង Bago ភាគខាងកើត ពលរដ្ឋបានដើរលើដងផ្លូវលិចទឹក ឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ឬជិះនៅលើទូក ឬពោងជ័រ ខណៈមានទឹករលកនៅហាងនិងលំនៅឋានដែលបិទទ្វារ។ លោកយាយ Phwar Than Hme អាយុ១០១ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ពីវត្តអារ៉ាមមួយកន្លែងដែលលោកយាយកំពុងស្វែងរកទីជម្រកថា នេះគឺជាលើកទីមួយហើយ ដែលផ្ទះរបស់គាត់បានជន់លិចនៅក្នុងជីវិតនេះ។
លោកយាយនិយាយថា «គាត់ឈរនៅលើកៅអី ខណៈផ្ទះរបស់គាត់កំពុងជន់លិច។ អ្នកជិតខាងនិងអ្នកជួយសង្គ្រោះ បានប្រាប់គាត់មិនឲ្យនៅផ្ទះនោះទេ និងឲ្យគាត់ទៅកាន់ជំរំ។ ពួកគេបានអៀវគាត់ដាក់លើខ្នង និងបាននាំមកទីនេះ»។

