សមាគមកីឡាបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀកឡង់ទទួលបានសិទ្ធផ្លូវការ ក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ២០២៨។
ការដេញថ្លៃរួមគ្នានេះបានដំណើរការ ដោយមិនមានការជំទាស់បន្ទាប់ពីប្រទេសទួរគីបានដកខ្លួន ដើម្បីផ្តោតលើការដេញថ្លៃជាមួយប្រទេសអ៊ីតាលីសម្រាប់ Euro 2032 វិញ។

ចក្រភពអង់គ្លេស និងអៀកឡង់បានផ្តោតលើការសហការរៀបចំ Euro 2028 ដោយមានការយល់ព្រមពី UEFA បន្ទាប់ពីពួកគេបានបញ្ចប់ផែនការក្លាយជាបេក្ខភាពដែលអឺរ៉ុបពេញចិត្តដើម្បីរៀបចំបាល់ទាត់ពិភពលោកឆ្នាំ 2030។
កីឡដ្ឋាន Wembley របស់ទីក្រុងឡុងដ៍ និង Hampden Park របស់ Glasgow ធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ Euro 2020 នាពេលកន្លងមកផងដែរ តែសាធារណរដ្ឋអៀកឡង់ អៀកឡង់ខាងជើង និងវែល មិនដែលរៀបចំព្រឹត្តិការណ៍បាល់ទាត់ធំៗពីមុនឡើយ។
ប្រទេសទួកគីបានដកខ្លួនចេញពីការប្រកួតធ្វើជាម្ចាស់ផ្ទះ Euro 2028 កាលពីសប្តាហ៍មុនបន្ទាប់ពីការដេញថ្លៃរបស់ពួកគេជាមួយប្រទេសអ៊ីតាលីសម្រាប់ឆ្នាំ 2032 ត្រូវបានអនុម័តដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប។
ទួកគីមានកីឡដ្ឋានសក្តានុពលចំនួន 20 ដែលក្នុងនោះ 10 នឹងត្រូវបានជ្រើសរើស។

ប្រទេសទួរគីបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលខែមិថុនារវាង Manchester City និង Inter Milan នៅពហុកីឡដ្ឋានជាតិអូឡាំពិក Ataturk ទីក្រុង Istanbul ប៉ុន្តែការប្រកួតអន្តរជាតិដ៏ធំមួយមិនដែលបានធ្វើឡើងនៅក្នុងប្រទេសនេះទេ ស្របពេលដែលម្ចាស់ជើងឯកអ៊ឺរ៉ុប អ៊ីតាលី ធ្វើជាម្ចាស់ផ្ទះ Euros ក្នុងឆ្នាំ 1968 និង 1980 ខណៈពេលដែលកីឡដ្ឋាន Stadio Olimpico របស់ទីក្រុងរ៉ូម ក៏ត្រូវបានគេប្រើជាកន្លែងប្រកួតនៅ Euro 2020 ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
