ប៉ាឡេស្ទីន ៖ ថ្ងៃនេះ ក្រុមហាម៉ាស បានអំពាវនាវឲ្យមាន «ការប្រមូលផ្តុំនៃពិភពអារ៉ាប់ និងឥស្លាម នៅពីថ្ងៃសុក្រ«ក្នុងការគាំទ្រតំបន់ហ្គាហ្សា" ដោយពណ៌នាថា វាជាថ្ងៃនៃ«វីរភាព និងការលះបង់» ។
គោលដៅរាប់ពាន់នាក់របស់ក្រុមហាម៉ាស ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីបជាបន្តបន្ទាប់ បន្ទាប់ពីពួកភេរវករ បានបើកការវាយប្រហារដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដែលរហូតមកដល់ពេលនេះ បានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៩០០នាក់។
ប៉ុន្តែឥឡូវនេះ មេដឹកនាំភេរវកម្ម បានអំពាវនាវឲ្យអ្នកនៅក្នុងពិភពអារ៉ាប់ និងឥស្លាម «ប្រមូលផ្តុំ» និងបង្ហាញការគាំទ្ររបស់ពួកគេចំពោះក្រុមហាម៉ាស និងប្រជាជនប៉ាឡេស្ទីន នៅពីថ្ងៃសុក្រ។
គេក៏បានអំពាវនាវដល់ «យុវជនបដិវត្តន៍» នៅទូទាំងតំបន់វេសបែង (West Bank) និងអ្នកដែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem) ឲ្យប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល «ដោយគ្មានការភ័យខ្លាច។

