សម្ដេចតេជោ ប្រកាសស្វាគមន៍គណបក្សនយោបាយនានា​ដែលមានបំណងចងសម្ព័ន្ធ​ជាមួយគណបក្សប្រជាជនកម្ពុជា

2023/10/11 10:09:51 pm        165

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បាន​ចេញ​សារ​សំឡេង​ពិសេស​ប្រកាស​ស្វាគមន៍​ដល់​បណ្ដា​គណបក្ស​នយោបាយនានាដែលមានបំណងចង់ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។ការប្រកាសស្វាគមន៍របស់សម្ដេចតេជោបែបនេះធ្វើឡើងបន្ទាប់បណ្ដាគណបក្សនយោបាយនានាជាង១០ នៅថ្ងៃទី ១១ ខែតុលានេះ បានប្រកាស​ប្រកាស​អំពី​គោល​បំណង​ចង់​ធ្វើ​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា។

តាមរយៈសារសំឡេងពិសេសសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះសម្ដេច​បាន​ទទួល​នូវ​ការ​ពេញ​ចិត្ត​នូវ​ការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែល​មាន​បំណង​ចង​សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចថ្លែងថា ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ សម្ដេចប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើម និងបំណងដ៏ល្អ​របស់​បណ្ដា​គ​ណបក្សនយោបាយដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍មកជូនសម្ដេច។

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាពិត​ជា​មាន​តម្រូវ​ការ​នៅក្នុង​ការ​រួបរួម​រវាង​គណបក្ស​នយោបាយនា​នា ដើម្បីរក្សានូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ កា​រចូលរួម​ជាមួយគ្នា ដើម្បីនឹង​ការពារនូវ​ឯករាជ្យ ​អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការពារ​នូវរបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនូវសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាកិច្ចការ​ផ្សេងទៀត​ដែលរដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ប្រគល់ឱ្យ​ពលរដ្ឋ​កម្ពុជាជាអ្នករួបរួមដើម្បីការពារ។ 

សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមទ​ទួល​យក​នូវ​ដៃគូ​ទាំង​អស់​ដែល​ចង់រួបរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ច​សហ​ប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។ សម្ដេចតេជោថ្លែងថា សម្ដេចបាន​ចាត់​តាំង​ឱ្យ​ក្រុម​ជំនួយ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​នូវ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​អស់ដែលនឹងចងសម្ព័ន្ធភាពជាមួយគ្នា ហើយសម្ដេចនឹងជួបជាមួយប្រធាន និង​ថ្នាក់​ដឹកនាំ​គណបក្សនយោបាយនានា នាពេលខាងមុខ ដើម្បីពិភាក្សា​ទៅ​លើ​ខ្លឹមសារ​នៃ​ពង្រាង​នៃ​កិច្ច​ព្រម​ព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm