ប៉ាឡេស្ទីននៅហ្គាហ្សា និងក្រុមHezbollah ធ្វើបុណ្យសពឲ្យមន្ត្រីរបស់ខ្លួន ក្រោយការវាយប្រហារពីអ៊ីស្រាអែល

2023/10/11 10:12:30 pm        97

ប៉ាឡេស្ទីន ៖ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាសា បានប្រារព្ធពិធីបុណ្យសពដ៏ធំមួយ សម្រាប់សមាជិក២នាក់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Jawad Abu Shammala និងលោក Zakaria Abu Maamar ដែលបានស្លាប់ដោយសារការវាយប្រហារតាមអាកាសនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាសា កាលពីថ្ងៃអង្គារ (ទី១០ ខែតុលា)។ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេត្រូវបានវាយប្រហារពេញមួយយប់។

អ្នកទាំង២ គឺជាសមាជិកជាន់ខ្ពស់របស់ក្រុមហាម៉ាស់ដំបូងគេ ដែលត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមវាយលុកតំបន់នោះ។ អ៊ីស្រាអែលបាននិយាយថា លោក Abu Shammala បានដឹកនាំប្រតិបត្តិការជាច្រើន ដែលផ្តោតលើជនស៊ីវិលអ៊ីស្រាអែល ហើយលោកជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានបំផ្លាញលំនៅឋានជាង ២២.៦០០ខ្នង និងកន្លែងសុខភាព ១០កន្លែង និងបំផ្លាញសាលារៀន ៤៨កន្លែង។

ចំណែកឯសមាជិកក្រុម Hezbollah ២រូប គឺលោក Ali Ftouni និង Hussam Ibrahim ដែលបានស្លាប់អំឡុងការបាញ់ផ្លោងរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី៩ ខែតុលា) ក៏ត្រូវបានប្រជាជនប្រមូលផ្តុំគ្នាធ្វើបុណ្យសពសម្រាប់អ្នកទាំង២ ដែរ កាលពីថ្ងៃអង្គារ (ទី១០ តុលា)។

មនុស្ស ៦នាក់ ត្រូវបានសម្លាប់ នៅថ្ងៃចន្ទនោះ ក្នុងនោះសមាជិកក្រុម Hezbollah ៣នាក់ មន្ត្រីអ៊ីស្រាអែលម្នាក់ និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ២នាក់ ដែលបានចាប់ផ្ដើមបញ្ឆេះអំពើហិង្សាដោយការជ្រៀតចូលទឹកដីអ៊ីស្រាអែលពីលីបង់។ ភាពតានតឹងបានកើនឡើងចាប់តាំងពីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ៩០០នាក់ ចាប់ជាចំណាប់ថ្នូររាប់សិបនាក់ និងចាប់ផ្តើមបង្កើតសង្រ្គាម ដែលប្រជាជនប៉ាឡេស្ទីនជិត ៧០០នាក់ ត្រូវបានសម្លាប់ផងដែរ។

ក្រុមសកម្មប្រយុទ្ធ Hezbollah ត្រូវបានសម្លាប់ ក្នុងពេលមានការសងសឹកដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល។ ក្រុម Hezbollah បានតបតវិញដោយការបាញ់ប្រហារទៅលើទីតាំងកងទ័ពអ៊ីស្រាអែលចំនួន២ ដោយមិនមានរបាយការណ៍ថាមានអ្នករងរបួសនោះទេ។ Hezbollah បានហៅវាថាជាការឆ្លើយតបដំបូង ដែលសញ្ញាបន្ថែមទៀត នឹងមកដល់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm