អ៊ីស្រាអែល ៖ ក្រសួងការពារជាតិអ៊ីស្រាអែល និយាយថា ការដឹកជញ្ជូនគ្រាប់រំសេវពីសហរដ្ឋអាមេរិក បានមកដល់ប្រទេសអ៊ីស្រាអែលហើយនៅថ្ងៃពុធនេះ ។
រូបភាពវីដេអូឃ្លីប និងរូបថតសន្លឹក ចែកចាយដោយក្រសួងការពារជាតិអ៊ីស្រាអែល ឃើញគ្រាប់រំសេវ ត្រូវបានទម្លាក់ចុះពីលើយន្តហោះ ។
សេចក្តីប្រកាសជាលាយលក្ខ័អក្សរ បន្តថា ការដឹកជញ្ជូននេះ គឺជាអាវុធទំនើប គឺដើម្បីធានាការដឹកជញ្ជូនដោយផ្ទាល់គ្រឿងសញ្វវុធពីសហរដ្ឋអាមេរិក ក្រោយអ៊ីស្រាអែល សន្យាបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាគាំទ្រអ៊ីស្រាអែល និងបានធ្វើការព្រមានចំពោះនរណាម្នាក់ដែលព្យាយាមទទួលបានគុណសម្បត្តិពីស្ថានភាពមួយនេះ ។
លោក Daniel Hagari គឹជាអ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)បាននិយាយថា គ្រាប់រំសេវទំនើបនៅលើយន្តហោះ នឹងធ្វើឲ្យមានការវាយប្រហារខ្លាំង ក៏ដូចជាការត្រៀមខ្លួនសម្រាប់សេណារីយោបន្ថែមទៀត ។
លោកបន្តថា ពួកយើងពិតជាមានការដឹងគុណខ្លាំងណាស់ចំពោះការគាំទ្រ និងជំនួយរបស់សហរដ្ឋអាមេរិក ជាពិសេសដល់ IDF និងរដ្ឋអ៊ីស្រាអែល អំឡុងពេលវេលាដ៏លំបាកនេះ ៕

