ប្រភេទ​អាជីវកម្ម​មួយចំនួន ​ស្ថិត​ក្នុងភូមិ​ព្រៃទា​១ ដែល​ជា​តំបន់​លឿងទុំ ត្រូវបាន​បិទទ្វារ

2021/06/03 08:00:58 pm        395

ភ្នំពេញ ៖ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​កំណត់​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែលមាន​អត្រា​ការឆ្លង​កើនឡើង​ ជា​តំបន់​លឿងទុំ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ ​Covid-19 ​កាលពី​ថ្ងៃទី​២ ខែមិថុនា​ ម្សិលមិញ​ហើយ​នោះ ​ឃើញថា ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា​នេះ ​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ក្នុងភូមិ​ព្រៃទា​១​ ត្រូវបាន​បិទ ។

បើតាម​ប្រភពព័ត៌មាន​ពី​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​គោលដៅ​នោះ បាន​ប្រាប់ BTV ​អោយដឹង​ដោយ​សុំ​ពុំ​បង្ហាញ​អត្តសញ្ញាណ​ថា ​ក្រៅពី​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ពុំ​អនុញ្ញាត​អោយ​ដំណើរការ​អាជីវកម្ម​ស្របតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ហើយ​នោះ នៅ​គោលដៅ​បិទ​ខ្ទប់​នៃ​ភូមិ​ព្រៃទា​១​នេះ​ ក៏​ពុំ​អនុញ្ញាត​អោយ​មានការ​ធ្វើ​ចរាចរ​ចេញចូល​ផងដែរ លើកលែងតែ​ករណី​អ្នក​ត្រូវ​ទៅ​យក​សំណាក ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 និង​ករណី​សុខភាព​សង្គ្រោះបន្ទាន់ ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែមិថុនា​ម្សិលមិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានចេញ​សេចក្តី​សម្រេច​ស្តីពី ការដាក់ចេញ​នូវ​វិការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ ​Covid-19 ​និង​ការជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​សម្រាប់​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣ ​ខែមិថុនា​នេះ​រហូតដល់​ថ្ងៃទី​១៦ ​ខែមិថុនា ឆ្នាំ​២០២១ ។

ទន្ទឹម​ហ្នឹង​នោះ ក៏បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌឫស្សីកែវ ​ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ Covid-19 នៅមាន​អនុភាព​អនុវត្ត​បន្ត រហូតដល់​អស់​សុពល​ភាព ឬ មានការ​សម្រេច​ជាថ្មី ៕

​អត្ថបទ ជៀប សម្បត្តិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm