រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងត្រៀមរថយន្តរួចរាល់សម្រាប់ដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/11 10:36:21 pm        284

ភ្នំពេញ ៖ លោក ឡាយ រស្មី ប្រធានការិយាល័យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅរសៀលថ្ងៃទី១១ ខែតុលានេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ បានត្រៀមរថយន្ត និងត្រួតពិនិត្យបច្ចេកទេសរថយន្តរួចអស់ហើយសម្រាប់ដឹកកម្មករ-និយោជិត និងប្រជាពលរដ្ឋ ពីភ្នំពេញទៅតាមបណ្តខេត្ត ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលចាប់ផ្តើមដំណើរការពីថ្ងៃស្អែករហូតដល់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣។

លើសពីនេះ លោកបានបន្តថា កន្លងទៅ នៅថ្ងៃទី០៩ខែតុលានេះ លោកកែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានប្រជុំណែនាំដល់អ្នកបើកបរទាំងអស់ ត្រូវបើកបរគោរពច្បាប់ចររាចរណ៍ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំដែលកំណត់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សេវារថយន្តក្រុងសាធារណៈសម្រាប់ដឹកកម្មករ-និយោជិត និងប្រជាពលរដ្ឋ ធ្វើដំណើពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន៣៩៥គ្រឿង ដែលមានគោលដៅដូចជា៖

ទី១.ពីភ្នំពេញទៅខេត្តកណ្តាល-ព្រៃវែង-ស្វាយរៀង ធ្វើដំណើតាមផ្លូវជាតិលេខ១ ចេញពីស្ថានីយរថយន្តក្រុងវាលស្បួវ រហូតដល់ចំណតទីរួមខេត្តព្រៃវែង និងស្វាយរៀង។

ទី២.ពីភ្នំពេញទៅខេត្តកណ្តាល-តាកែវ ធ្វើដំណើតាមផ្លូវជាតិលេខ២ ចេញពីមុខព្រះវិហារយេស៊ូគ្រីស្ទ ទល់មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតដល់ចំណតរង្វង់មូលអូរចំបកខេត្តតាកែវ។

ទី៣.ពីភ្នំពេញទៅខេត្តកែប-កំពត ដ្វើដំណើតាមផ្លូវជាតិលេខ៣ ចេញពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ រហូតដល់ចំណតសាលាបឋមសិក្សាដំណាក់ចង្អើរខេត្តកែប និងចំណតរថយន្តក្រុងទីរួមខេត្តកំពត។

ទី៤.ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ-ព្រះសីហនុ ធ្វើដំណើតាមផ្លូវជាតិលេខ៤ ចេញពីស្ថានីយរថយន្តក្រុងផ្លួវ២០០៤ រហូតដល់ចំណតរថយន្តផ្សារកំពង់ស្ពឺ និងវិមានឯករាជ្យ ខេត្តព្រះសីហនុ។

ទី៥.ពីភ្នំពេញទៅកំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ ធ្វើដំណើតាមផ្លូវជាតិលេខ៥ ចេញពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ រហូតដល់ចំណតរថយន្តផ្សារលើខេត្តកំពង់ឆ្នាំង-ទីតាំងបុរីឧញ៉ា ភូ ពុយ ខេត្តពោធិ៍សាត់-ចំណតរថយន្តផ្សារភូ ពុយខេត្តបាត់ដំបង និងចំណតរថយន្តក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ទី៦.ពីភ្នំពេញទៅខេត្តកំពង់ធំ-សៀមរាប ធ្វើដំណើតាមផ្លូវជាតិលេខ៦ ចេញពីដីឡូតិ៍តំបន់OCICជ្រោយចង្វារ រហូតដល់ចំណតភោជនីយដ្ឋានស្ទឹងសែន ខេត្តកំពង់ធំ និងបុរីរដ្ឋបាលខេត្តសៀមរាប(ផ្លូវ៦០ម៉ែត្រ)។

ទី៧.ពីភ្នំពេញទៅខេត្តកំពង់ចាម-ត្បូងឃ្មុំ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ និង ៧ ចេញពីរថយន្តក្រុងរង្វង់មូលកួចកាណុង រហូតដល់ចំណតរថយន្តខេត្តកំពង់ចាម និងចំណតផ្សារសួងខេត្តត្បូងឃ្មុំ។

និងទី៨.ពីភ្នំពេញទៅក្រចេះ និងស្ទឹងត្រែង តាមផ្លូវជាតិលេខ៨ និង១៣ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង រហូតដល់ចំណតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ និងសាលាខេត្តស្ទឹងត្រែង។ រថយន្តក្រុងសាធារណៈចាប់ផ្តើមចេញដំណើរពីម៉ោង៦:៣០នាទី ដល់ម៉ោង១១:៣០នាទីព្រឹក ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អត្ថបទ ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm