ភ្នំពេញ ៖ យុវជន សិស្ស និស្សិត បណ្តាលអ្នកនយោបាយ សូមប្រកាសសាទរ សម្រាប់ គណបក្សនយោបាយនានា ចងសម្ព័ន្ធភាព រវាងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដឹកនាំរដ្ឋាភិបាល ពិសេសក្រោមគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស។ គួររម្លឹកផងដែល ក្នុងនាមជាស្ថាប័នសង្គមស៊ីវិល សូមអបអរសាទរចំពោះការប្រគួតប្រជែង ដោយសេរី ប្រជាធិបតេយ្យ ពហុបក្ស ពិតប្រាកដ។ ប៉ុន្តែសូមថោ្កលទោសចំពោះក្រុមប្រឆាំងមួយចំនួន ដែលមិនបានចូលរួមការបោះឆ្នោតដោយត្រឹមត្រូវទេ ហើយថែមទាំងញុះញ៉ុង ឲ្យអ្នកគាំទ្ររបស់ខ្លួន ធ្វើសកម្មភាពផ្ទុយនឹងនីតិវិធីនៃច្បាប់ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ ជ ប និងច្បាប់ជាតិ អន្តរជាតិ។ ការអង្កេតឃើញកន្លងមក មានអ្នកនយោបាយរត់ភៀសខ្លួន នៅប្រទេសប្រទេសតែងតែបញ្ឆេះ ញុះញង់ ប្រកាស ធ្វើសកម្មភាព នានា ដើម្បីបោកបញ្ឆោតបំភ័ន្ធ បំភ្លើសព័ត៌មាន ជាតិ និងអន្តរជាតិ វាយតម្លៃប្រទេសខ្លួនឯង ។ តែយ៉ាងណាម៉ិញទង្វើរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះ ត្រូវបានប្រជាជនខ្មែរ និងអន្តរជាតិ ដឹងយ៉ាងច្បាស់ជា ទង្វើអសីលធម៌ មិនគប្បីរបស់ពួកគេ។
ក្នុងនាមជាយុវជនសង្គម សូមអំពាវនាវ ដល់បណ្តាលអ្នកគាំទ្រ ក្រុមប្រឆាំងខុសច្បាប់ សូមចូលរួម ជាមួយបក្សនយោបាយដែលខ្លួនស្រឡាញ់ ហើយសូមបញ្ឃប់ចាញ់គល់នយោបាយ របស់ក្រុមប្រឆាំងមួយចំនួន។
សម័យកាលនេះប្រទេសជាតិ ត្រូវការរួបរួមគ្នា និងប្រគួតប្រជែងដោយសេរី ជាជាងប្រើនយោបាយប្រជាភិថុត ដើរបោក អ្នកគាំទ្ររបស់ខ្លួន។
បទពិសោធន៍កន្លងមកឃើញយ៉ាងច្បាស់ថា អ្នកដែលមានញ្ហាពិតប្រាកដគឺ សកម្មជននយោបាយ តែអ្នកអង្គុយសោយសុខ្ខគឺ ក្រុមប្រឆាំងរត់ភៀសខ្លួន៕ ដោយ ៖ ដារា
