
សហរដ្ឋអាមេរិក និងប្រទេសវ៉េណេហ្ស៊ុយអេឡា ជិតឈានដល់ការយោគយល់គ្នាដែលនឹងនាំមកនូវការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរនឹងជំហានបន្តបន្ទាប់ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយយុត្តិធម៌នៅក្នុងប្រទេសអាមេរិកឡាទីន នៅឆ្នាំក្រោយ នេះបើយោងតាមប្រជាជនដែលដឹងពីបញ្ហានេះ។
ប្រជាជន បាននិយាយថា ជាផ្នែកនៃកិច្ចព្រមព្រៀងក្រៅផ្លូវការ សហរដ្ឋអាមេរិក នឹងមានឆន្ទៈក្នុងការដកទណ្ឌកម្មប្រេង និងធនាគារមួយចំនួនលើប្រទេសវ៉េណេហ្ស៊ុយអេឡា នៅពេលដែលទីក្រុងការ៉ាកាស (Caracas) ប្រកាសវិធានការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យបន្ថែមទៀត។ ជំហានទាំងនោះ នឹងរួមបញ្ចូលទាំងការដកបម្រាមលើបេក្ខជនបក្សប្រឆាំងទាំងអស់ឲ្យឈរឈ្មោះបោះឆ្នោត។
ប្រជាជនដែលសុំមិនបញ្ចេញមិនអត្តសញ្ញាណ ដែលបានពិភាក្សាពីកិច្ចចរចាដ៏ផុយស្រួយនេះ បាននិយាយថា នៅពេលដែលលក្ខខណ្ឌទាំងនោះ ត្រូវបានបំពេញ សហរដ្ឋអាមេរិក នឹងបើកចំហក្នុងការដកទណ្ឌកម្មទាំងលើធនាគារកណ្តាលរបស់វ៉េណេហ្ស៊ុយអេឡា និងធនាគារអភិវឌ្ឍន៍របស់រដ្ឋ ដោយផ្តល់ឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នូវផ្លូវមួយ ដើម្បីចូលរួមជាមួយស្ថា ប័នហិរញ្ញវត្ថុ ដើម្បីទាញយកមកវិញយ៉ាងហោចណាស់បីពាន់លានដុល្លារ នៅក្នុងគណនីនៅក្នុងទ្វីបអឺរ៉ុប។
ពួកគេបាននិយាយថា ការបន្ធូរបន្ថយទណ្ឌកម្ម ដែលកំពុងត្រូវបានពិចារណាដោយរដ្ឋបាលរបស់ប្រធានាធិបតីលោកបៃដិន ក៏នឹងពង្រីកដល់សមាជិកនៃក្រុមរបស់លោកម៉ាឌូរ៉ូផងដែរ ទោះបីជាវាមិនត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលហិរញ្ញធិការីលេចធ្លោ ដូចជាលោក Alex Saab ដែលជាសម្ព័ន្ធមិត្តសំខាន់ របស់លោកម៉ាឌូរ៉ូ ដែលត្រូវបានចាប់ដាក់ពន្ធនាគារនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០២១ក៏ដោយ។
ក្រសួងព័ត៌មានរបស់វ៉េណេហ្ស៊ុយអេឡា ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។