សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អបរិបូរណ៍ និង ធ្វើដំណើរ ទៅមកប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនកូនក្មួយទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕
