លោក Biden ផ្តល់ការព្រមានខ្លាំងៗដល់អ៊ីរ៉ង់ថា «ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់»

2023/10/12 04:56:04 pm        344

នៅក្នុងកិច្ចប្រជុំតុមូលជាមួយបណ្តាមេដឹកនាំជនជាតិជ្វីហ្វ នៅសេតវិមាន កាលពីថ្ងៃពុធ សារ​របស់​រដ្ឋបាលលោក Biden ទៅកាន់ប្រទេសអ៊ីរ៉ង់គឺច្បាស់លាស់ថា «ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​»​។

ប្រធានាធិបតីលោក Joe Biden បានពិភាក្សាពីការដាក់ពង្រាយនាវា និងយន្ត​ហោះយោ​ធា​សហរដ្ឋ​អាមេរិក ទៅកាន់តែជិតប្រទេសអ៊ីស្រាអែល ខណៈជាសញ្ញាមួយច្បាស់លាស់ ទៅ​កាន់​ទីក្រុង​តេអេរ៉ង់។

សហគមន៍អន្តរជាតិព្រួយបារម្ភថាអ៊ីរ៉ង់អាចគាំទ្រចូលពាក់ព័ន្ធក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្ទាប់​ពីការវាយប្រហារដ៏ឃោឃៅរបស់ក្រុមហាម៉ាស់។ ទីក្រុងវ៉ាស៊ីនតោន បាន​សន្យា​គាំទ្រ​ជា​បន្ត​សម្រាប់​អ៊ីស្រាអែល និងបានបញ្ជូនអ្នកការទូតជាន់ខ្ពស់របស់ខ្លួន លោក Antony Blinken ទៅ​កាន់​តំបន់​នោះ ក្នុងគោលបំណងបញ្ចៀសសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។

លោក Biden បាននិយាយថា លោកបានប្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ថា អ៊ីស្រាអែល គួរតែធ្វើប្រតិបត្តិការតាមច្បាប់សង្គ្រាម ដាក់​ចេញ​មួយ​ផ្នែក​ពី​កំហឹង​ និង​ការ​បរាជ័យ។

ប្រទេសអ៊ីស្រាអែល ធ្វើសកម្មភាពឆាប់រហ័សពីការវាយប្រហារពីតំបន់ហ្គាហ្សា ធ្វើឡើង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្សជាង១.០០០នាក់ នៅអ៊ីស្រាអែលភាគខាងត្បូង កាល​ពីថ្ងៃសៅរ៍។ កងកម្លាំងអ៊ីស្រាអែល បានបន្ត​បាញ់​ផ្លោង​លើ​តំបន់​ហ្គាហ្សា​គ្រប់​គ្រង​ដោយ​ក្រុម​ហាម៉ាស់​កាលពីថ្ងៃពុធដោយកំពុងស្វែងរកដកឬសគល់ក្រុមសកម្មប្រយុទ្ធ និងកង​កម្លាំង​ដែល​ត្រូវ​បាន​ដាក់​ពង្រាយនៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលមានពលរដ្ឋរស់នៅច្រើន សម្រា​ប់​ការវាយលុកលើដីគោកដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm