ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋកុំជឿ និងកុំទិញផលិតផលសុខភាពដែ​ល​ផ្សព្វផ្សាយ​ពុំសមស្រប និងគ្មានការអនុញ្ញាតពីក្រសួង

2023/10/12 05:12:18 pm        245

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដី​ប្រកាស​ព័ត៌​មានចំនួនពីរ អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ និងកុំទិញផលិតផលសុខភាព ដែល​ផ្សព្វ​ផ្សាយ​ពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត គ្មានការអនុញ្ញាតពីក្រសួង និង​បាន​ណែនាំ​ឱ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​ត្រូវ​គោរព​ឱ្យ​បាន​ហ្មត់​ចត់​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ហើយអាជ្ញាធររាជធានី-ខេត្តត្រូវ​ជួយ​លុប​បំបាត់​ការ​ផ្តល់​សេវា​សុខាភិបាល​ដែល​គ្មាន​ការ​អនុញ្ញាត​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​សុខភាព​ពុំ​សមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត និងសេចក្ដីប្រកាសព័ត៌មាន ស្តី​ពីការ​ផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជ​សាស្ត្រ​ត្រឹម​ត្រូវ​នេះ បានឱ្យដឹងថា ក្រសួង​សុខាភិបាល​បាន​កត់​សម្គាល់​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ពុំ​មាន​ច្បាប់​អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្ដាញព័ត៌មានសង្គមនានា ដោយ​អ្នក​មិន​មែន​ជា​អ្នក​វិជ្ជា​ជីវៈសុខាភិបាល។

ក្រសួងបញ្ជាក់ថា អ្នកមិនមែន​ជា​អ្នក​វិជ្ជាជី​វៈ​សុខាភិបាល​ទាំង​អស់​នោះ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នូវ​ផលិត​ផល​ឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និងផលិត​ផល​បង្ការ​ ឬព្យាបាលជំងឺ ដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មាន​មូល​ដ្ឋាន​វិទ្យាសាស្ត្រវេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិត​ផល​គ្រឿង​សម្អា​ង​ដែល​បាន​ផ្សាយ​ថា​ធ្វើ​ឱ្យ​ស្បែក​ស ក្នុងរយៈពេលខ្លី និងឱសថសម័យឱសថបុរាណ ឬផ​លិត​ផល​បំប៉ន​សុខភាព​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ថា​អាចព្យាបាលជំងឺបានច្រើនប្រភេទ ដែលផលិត​ផល​ទាំង​នោះ​អាច​មាន​បន្ថែម​សារធាតុ​ហាម​ឃាត់ ឬមានសារធាតុដែលប្រើលើសកម្រិត ឬខុសរូបមន្ត បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។

ក្រៅពីនេះក្រសួងសុខាភិបាល ក៏បានកត់​សម្គាល់​ឃើញ​មាន​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ក្រប​ខណ្ឌ​វិជ្ជា​ជីវៈ​សុខាភិបាល​របស់​បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាលឬគណៈវិជ្ជាជីវៈសុខាភិបាលបាន និងកំពុងធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រម​សីលធម៌​វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងប៉ះពាល់​ដល់​សុខ​ភាព​សាធារណៈ​ផង​ដែរ។

ពិនិត្យឃើញ​បញ្ហាប្រឈមទាំងនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ប្រជា​ពលរដ្ឋ​មិន​ត្រូវជឿលើការឃោសនាមិនសមហេតុផល ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេស​រាល់​ការ​ផ្សព្វ​ផ្សាយគ្រប់រូបភាពដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បី​ឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងសុខាភិបាល ក៏បានអំពាវ​នាវ​ដល់​អ្នក​ប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរ ការ​គ្រប់​គ្រងអ្នកពហុព្យាបាល ត្រូវគោរព​ឱ្យ​បាន​ហ្មត់​ចត់​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​ និង​ច្បាប់​ស្តីពី​បំភ្លៃ​ការ​ពិត។

ក្រសួងបានណែនាំដល់ អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចូលរួមណែនាំ​ទប់​ស្កាត់​រាល់​ការ​ផ្តល់​សេវា​សុខាភិបាលដែលគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វ​ផ្សាយ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌវិជ្ជាជីវៈសុ ខាភិបាលដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ បំផ្លើស​ខុសពីការពឺតធ្វើឱ្យមានការយល់ ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖វ៉ន ដារ៉ា

ខាងក្រោមនេះជាប្រភេទឱសថមួយចំនួនដែលត្រូវបានក្រសួងសុខាភិបាលប្រកាសគ្មានលេខបញ្ជីការពីក្រសួង កន្លងមក៖

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm