ប្រភពជាច្រើនដែលដឹងពីគំនិតរបស់ក្រុមនេះ បាននិយាយថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានផ្លាស់ប្តូរយ៉ាងប្រុងប្រយ័ត្នបំផុត ចាប់តាំងពីក្រុមហាម៉ាស និង អ៊ីស្រាអែល បានធ្វើសង្រ្គាម ដោយធ្វើឲ្យកងទ័ពអ៊ីស្រាអែលជាប់រវល់ក្នុងការវាយប្រហារ នៅព្រំដែនលីបង់ ប៉ុន្តែមិនបានបើកផ្នែកខាងមុខដ៏ធំនោះទេ។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងត្រៀមខ្លួនប្រយុទ្ធក្នុងសង្គ្រាម ដោយដាក់ពង្រាយកងកម្លាំងពិសេស និងគ្រាប់រ៉ុក្កែតរបស់ខ្លួន ដើម្បីត្រៀមសម្រាប់លទ្ធភាពនៃសង្រ្គាម។
ប្រភពទាំងនោះ បាននិយាយទៀតថា ភាពតានតឹងមានកម្រិតខ្ពស់ជាងចំណុចណាមួយ ចាប់តាំងពីវាបានប្រយុទ្ធនឹងជម្លោះឆ្នាំ ២០០៦ ជាមួយនឹងអ៊ីស្រាអែល។ យុទ្ធជនហេសបូឡា (Hezbollah) បីនាក់ ត្រូវបានសម្លាប់រួចហើយ។
សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ក្រុមហេសបូឡា គឺក្រុមហាម៉ាស និងក្រុមជីហាតឥស្លាម ក៏បានចូលប្រឡូកក្នុងជម្លោះផងដែរ ដោយបានវាយប្រហារអ៊ីស្រាអែលពីប្រទេសលីបង់ជាលើកដំបូង រួមទាំងការលួចជ្រៀតចូលឆ្លងព្រំដែន កាលពីថ្ងៃចន្ទ ដែលកងទ័ពអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនបីនាក់ និងខ្មាន់កាំភ្លើងពីរនាក់ ត្រូវបានសម្លាប់៕

