នាវា​ចម្បាំង​ធំ​បំផុត​របស់​អ៊ីរ៉ង់​ត្រូវ​ភ្លើង​ឆេះ និង​លិច​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​

2021/06/03 08:46:50 pm        247

អ៊ីរ៉ង់៖ នាវាចម្បាំង​ធំ​បំផុត​នៅ​ក្នុង​អង្គភាព​កងទ័ពជើងទឹក​ របស់​អ៊ីរ៉ង់​ត្រូវ​បាន​ភ្លើង​ឆេះ ហើយ​ក្រោយ​មក​បាន​លិច​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ ក្រោម​កាលៈទេសៈ​នុយក្លេអ៊ែរ ដែល​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​លើ​នាវា​របស់​ប្រទេស​នេះ ក្នុង​ពេល​ប៉ុន្មាន​ឆ្មាំ​ថ្មីៗ​នេះ ​ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​

ទីភ្នាក់ងារសារព័ត៌មាន the Fars បាន​រាយការណ៍​ថា ភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ​២:២៥​នាទី​ព្រឹក ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​បាន​បរាជ័យ​ ក្នុង​ការ​ជួយសង្គ្រោះ​នាវា​ឈ្មោះ Kharg មាន​ប្រវែង ​២០៧​ម៉ែត្រ ​ដែលត្រូវ​បាន​ប្រើ​ដើម្បី​ផ្គត់ផ្គង់​ឡើងវិញ ​ដល់​នាវា​ផ្សេងទៀត​ក្នុង​ប្រតិបត្តិការ​នៅ​ដែនសមុទ្រ និង​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​។ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា​ មាន​អ្នក​បើក​នាវា និង​មន្ត្រី​ទទួល​ការ​បណ្ដុះបណ្ដាល​ចំនួន ​៤០០​នាក់​នៅ​លើ​នាវា​កងទ័ពជើងទឹក ក្នុង​នោះ​ចំនួន​ ៣៣​នាក់​បាន​រង​របួស​។​

នាវា​នេះ​បាន​លិច​នៅ​ជិត​កំពង់ផែ Jask របស់​អ៊ីរ៉ង់​ស្ថិតនៅ​ចម្ងាយ ១,២៧០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃទីក្រុង​តេ​អេ​រ៉ង់​ នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​ជិត​ចក្រ​សមុទ្រ Hormuz​។​ ក្រុម​មន្ត្រី​អ៊ីរ៉ង់​មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​នាវា Kharg ទោះបីជា​ពួកគេ​បាន​និយាយ​ថា ​ការស៊ើបអង្កេត​បាន​ចាប់ផ្ដើម​ហើយក៏​ដោយ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm