ប្រមុខការទូតអាមេរិក ទៅកាន់អ៊ីស្រាអែល ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្រ្គាមកុំឲ្យរីកកាន់តែធំ

2023/10/12 07:11:36 pm        102

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងបេសកកម្មនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់កុំឲ្យសង្គ្រាមរីកកាន់តែធំ បន្ទាប់ពីការវាយប្រហារ និងការចាប់មនុស្សជាចំណាប់ថ្នូរពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។

ជាការបង្ហាញនៃសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន លោកBlinken គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រផ្នែកយោធាបន្ថែមទៀត។

លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាន មុនពេលឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ ដើម្បីព្យាយាមធានាឲ្យមានការដោះលែងមនុស្សជាង ១០០នាក់ ដែលអ៊ីស្រាអែលនិយាយថាក្រុមហាម៉ាសចាប់ជាឈ្លើយសឹក ដែលខ្លះអាចជាពលរដ្ឋអាមេរិក។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយថា លោកBlinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ បន្ទាប់ពីការឈប់សំចតនៅអ៊ីស្រាអែល និងហ្ស៊កដានី។

ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកពេញទីក្រុងជាច្រើនអ៊ីស្រាអែលកាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សជាង១.២០០ នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរជាច្រើននាក់ទៅកាន់តំបន់ហ្គាហ្សា។

ប្រមុខការទូតអាមេរិក រូបនេះ បាននិយាយថា ជនជាតិអាមេរិក យ៉ាងហោចណាស់២២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារនេះ។

លោក Blinken បាននិយាយថា ចំនួននោះនៅតែអាចកើនឡើង ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសមភាគីអ៊ីស្រាអែល ដើម្បីកំណត់ជោគវាសនារបស់ពលរដ្ឋអាមេរិកផ្សេងទៀតដែលនៅបាត់ខ្លួននៅឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm